ភ្នំពេញ៖ យោងតាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោក ឌឿន សុវណ្ណ ថ្នាក់ឧត្តមសេនីយ៍ពាក់ផ្កាយ៣ និងមានតួនាទី ជាទីប្រឹក្សាក្រសួងមហាផ្ទៃត្រូវបានព្រះមហាក្សត្រ ដោយយោងតាមសំណើរបស់ប្រមុខ នៃរាជរដ្ឋាភិបាលដកបុណ្យស័ក្តិ និងតួនាទី ដោយជាប់ព័ន្ធនឹងបញ្ហា មិនប្រក្រតីមួយចំនួន ។
យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ឧត្តមសេនីយ៍ ខៀវ សុភ័គ នៅព្រឹកថ្ងៃទី១៣ ខែតុលានេះ បានបញ្ជាក់ថា លោកមិនទាន់ទទួល បានព័ត៌មានខាងលើនេះនៅឡើយទេ ខណៈដែលអ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ គាត ច័ន្ទថារិទ្ធ មិនអាចសុំការអត្ថាធិប្បាយបាន។
បើយោងតាមប្រភពដដែលបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការបញ្ចប់តួនាទី និងដកស័ក្តិពីលោក ឌឿន សុវណ្ណ ដោយសារតែ មន្ត្រីនគរបាលជាន់ខ្ពស់រូបនេះ អាច ជាប់ពាក់ព័ន្ធពីបទក្លែងបន្លំ ឯកសារសារធារណៈ៕