ភ្នំពេញ ៖ រថយន្ដកូរ៉េដឹកបន្លែពេញ ពី ផ្សារដើមគរយកទៅលក់ នៅម្ដុំអរិយក្សត្រ បានរអិលធ្លាក់ចូលទឹកទន្លេ ដោយសារតែហ្វ្រាំងអត់ស៊ី កាលពីវេលា ម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅកំពង់ដរ ស្វាយជ្រុំ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សី កែវ បណ្ដាលឱ្យបុរស ម្នាក់ជាឪពុកអ្នកបើកបរ រងរបួសដាច់ស្លឹកត្រចៀក និងបែកក្បាល ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុន ពេលកើតហេតុ រថយន្ដដឹកបន្លែខាងលើនេះ ដែលបើកបរដោយឈ្មោះចាន់ អែម អាយុ ៣៤ឆ្នាំជាកូន និងរួមដំណើរ ជាឪពុក ឈ្មោះហ៊ិន ចាន់ អាយុ៥៤ឆ្នាំ ហើយពេលកំពុងចុះទៅដរ ដោយមានផ្លូវចោទផងនោះ ស្រាប់តែហ្វ្រាំងមិនស៊ី ធ្វើឱ្យរអិល ចូលក្បាលរថយន្ដទៅក្នុងទឹកទន្លេ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានហៅ រថយន្ដស្ទូច មកស្ទូចឡើងលើគោកវិញ ដោយឡែកជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។