Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ម៉ាន សុគ្រី និងលោកបណ្ឌិត ណៅ ធួក អញ្ជើញពិនិត្យ ព្រៃលិចទឹក

$
0
0

តាកែវ៖ កាលពីថ្ងៃទី ២៥ ខែកុម្ភះ ឆ្នាំ២០១៣ លោក ម៉ាន សុគ្រី អនុរដ្ឋលេខធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយ លោកបណ្ឌិត ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល បន្ទុកជា ប្រធានរដ្ឋបាល ជលផល រួមដំណើរដោយមន្រ្តី ជំនាញមួយចំនួនទៀត បានអញ្ជើញទៅ ជួបប្រជុំ ពិភាក្សាការងារ ព្រៃលិចទឹក ដែលពាក់ពន័្ធ នឹងស្រែប្រាំង នៅសាលាស្រុកបូរីជលសារ ខេត្តតាកែវ ។

បន្ទាប់ពី លោក សុត ឃុន អភិបាលស្រុក បូរីជលសារ បានរាយការណ៍ ពីស្ថានភាពជាក់ស្តែង រវាងព្រៃលិចទឹក និង តំបន់ស្រែប្រាំង ដែលបច្ចុប្បន្ននេះ ប្រជាជនកាន់ តែពង្រីកផ្ទៃដីស្រែប្រាំង ធ្វើឲ្យប៉ះពាល់ព្រៃលិចទឹក ក្នុងនោះ លោក កែន ស៊ីថាន នាយខណ្ឌរដ្ឋបាល ជលផល តាកែវ ក៏បានរាយការណ៍ អំពីសកម្មភាព និងលទ្ធផល បង្រ្កាបបទល្មើស ជលផល រួមទាំងទប់ស្កាត់ និងចុះស្រាវជ្រាវ សកម្មភាពកាប់បំផ្លាញ ព្រៃលិចទឹកយក ដីធ្វើស្រែប្រាំង និងហ៊ុំព័ទ្ធព្រៃលិចទឹក នៅតាមបណ្តាឃុំមួយចំនួន នៅក្នុងភូមិសាស្រ្ត ស្រុកបូរីជលសារ ខេត្ត តាកែវ ។

ក្រោយមក ក្រុមការងារដឹកនាំ ដោយលោក ម៉ាន សុគ្រី និងលោកបណ្ឌិត ណៅ ធួក បានអញ្ជើញ ចុះពិនិត្យជាក់ស្តែង ឆ្លើយតបទៅ នឹងសំណើសុះគោលការណ៍ កាត់ផ្ទៃដីដែលបានរុករាន ធ្វើស្រែប្រាំង ចេញពីដែននេសាទ ស្ថិតនៅចំណុច ភូមិអន្លង់ទៀន ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយ បានផ្ទៀងផ្ទាត់ ស្ថានភាព ជាក់ស្តែង ទៅនឹងផែនទីព្រៃលិចទឹក ដែលជាដែននេសាទ គ្រប់គ្រងដោយ ខ័ណ្ឌ រដ្ឋបាលជលផល ខេត្តតាកែវ ។

ក្រុមការងារ បានធ្វើការប្រជុំប្រមូលផ្តុំនូវ មតិយោបល់ពាក់ព័ន្ធ នឹងសំណើរសុំ គោលការណ៍កាត់ផ្ទៃដីចំនួន ១២៤,៦៧ហិកតា ចេញពីដែននេសាទ សម្រាប់ធ្វើស្រែប្រាំង នៅក្នុងភូមិ សាស្រ្តភូមិអន្លង់ទៀន ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ក្នុងនោះអង្គប្រជុំបាន យល់ឃើញថា កន្លងមកមន្រ្តីជំនាញ រដ្ឋបាលជលផល បានសហការជាមួយ អាជ្ងាធរមូលដ្ឋាន ចុះពិនិត្យជាក់ស្តែងនូវ ទីតាំងខាងលើ មានដុះព្រៃលិចទឹកប្រភេទស្មៅ និងដើមរាំង ដែលជាជម្រកមច្ឆជាតិ និងធ្លាប់ទទួលរងនូវ ការកាប់រាន រំលោភយកដីធ្វើជាកម្មសិទ្ធ និងត្រូវបានខ័ណ្ឌរដ្ឋបាល ជលផលខេត្តតាកែវ ចងក្រងសំណុំ រឿង បញ្ជូនទៅតុលាការចាត់ការ ទៅតាមនីតិវីធីច្បាប់ គឺឈ្នះក្តី និងត្រូវលុចចោលជានិរាករណ៍ នូវបណ្ណ័ សំគាល់កម្មសិទ្ធិ កាន់កាបដីព្រៃលិចទឹក ដែលអង្គភាពរដ្ឋបាល ជលផល កំពុងថែរក្សា និងគ្រប់គ្រងតាំង ពីដើមរៀងមក ហើយបញ្ហានេះ អង្គប្រជុំបានសម្រច បញ្ជួនកំណត់ហេតុ និងរបាយការណ៍ជូនទៅ ថ្នាក់លើ សម្រេច ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles