ភ្នំពេញ ៖ ដោយសារតែខ្លួនមានជីវភាព ក្រីក្រនិងម្យ៉ាងទៀត ខ្លាចប្រពន្ធទៅខ្ចីលុយ គេយកមកព្យាបាលជំងឺ បានបង្ខំឱ្យបុរសម្នាក់ ដែលកំពុងសម្រាកព្យាបាល នៅក្នុងបន្ទប់ លេខ៣ ជាន់ទី៣ ក្នុងមន្ទីរពេទ្យមិត្ដភាព កម្ពុជាសូវៀត ហៅពេទ្យរុស្សី បណ្ដាលឱ្យ ស្លាប់មួយរំពេច បង្កឱ្យអ្នកជំងឺផ្សេងទៀត និងអ្នកទៅមើលថែអ្នកជំងឺភ្ញាក់ផ្អើលនិង ឆោឡោគ្រប់គ្នា ប៉ុន្ដែភ្លាមៗនោះក្រុមគ្រូ ពេទ្យដោយខ្លាចដំណឹងដ៏អាក្រក់នេះ លេច ចេញទៅខាងក្រៅ បានប្រញាប់ប្រញាល់ដឹក សពជនរងគ្រោះទៅតម្កល់ទុកក្នុងមន្ទីរ ពេទ្យ។
ហេតុការណ៍លោតសម្លាប់ខ្លួនពីលើអគារ មន្ទីរពេទ្យជាន់ទី៣ ក្នុងមន្ទីរពេទ្យរុស្សីខាង លើនេះ បានកើតឡើងកាលពីវេលាម៉ោង ប្រមាណ៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១៣ ។
អ្នកស្រីច្រិល ចំរើន អាយុ៣០ឆ្នាំ ដែល អះអាងថា ជាប្រពន្ធជនរងគ្រោះបានប្រាប់ សមត្ថកិច្ចថា ប្ដីរបស់ខ្លួនឈ្មោះប៉ោ សំបូរ អាយុ៥១ឆ្នាំ បច្ចុប្បន្នពួកគេទាំងពីរនាក់រស់ នៅផ្ទះជួលលេខ៤៦២ ផ្លូវលេខ៦៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានជីវ ភាពក្រីក្រ ។
ស្ដ្រីរូបនេះបានបន្ដថា កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះ ប្ដីរបស់គាត់ ខណៈ កំពុងបើកម៉ូតូកង់បីទាំងយប់នៅម្ដុំលូប្រាំ តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងខណ្ឌមាន ជ័យ ស្រាប់តែក្រុមក្មេងទំនើងព្រួតវាយ បណ្ដាលបែកក្បាលរងរបួសធ្ងន់ បន្ទាប់មក ត្រូវបានសមត្ថកិច្ចជួយដឹកបញ្ជូនទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យរុស្សី ដោយដេកព្យា បាលក្នុង បន្ទប់លេខ៣ ជាន់ទី៣ នៃអគារ ជ។
អ្នកស្រី ច្រិល ចំរើន បានបន្ដទៀតថា នៅពេលដែលដឹងខ្លួននោះ ប្ដីរបស់គាត់បាន ទូរស័ព្ទប្រាប់គាត់ថា កំពុងតែព្យាបាលនៅ មន្ទីរពេទ្យរុស្សី អស់ថ្លៃព្យាបាលជាង ១ពាន់ដុល្លារ ប៉ុន្ដែស្ថានភាពជំងឺមិនតែធ្ងន់ធ្ងរដដែលនេះ បានបង្ខំឱ្យប្ដីរបស់ខ្លួនដាច់ចិត្ដលោតពីលើអគារសម្លាប់ខ្លួនតែម្ដងទៅ ។