Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម ចូលរួមបិទសន្និបាត បូកសរុប ការងារប្រចាំឆ្នាំ

$
0
0

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមក្នុងឱកាស បិទសន្និបាតបូកសរុបការងារឆ្នាំ២០២ និងលើកទិសដៅការងារឆ្នាំ២០១៣របស់ក្រសួង។

លោក ទេសរដ្ឋមន្រ្តីមានប្រសាសន៍ ក្នុងពិធីនោះថា នៅក្នុងឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា បានបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធិភាព នូវរាល់កំណែទម្រង់ស៊ីជម្រៅរបស់ខ្លួន ជាពិសេសការលុបឡូត៍នេសាទ ទឹកសាប ទូទាំងប្រទេស ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ ធ្វើការនេសាទជា លក្ខណៈគ្រួសារ និងអភិរក្សជលផល ការផ្អាកសម្បទាន ដីសេដ្ឋកិច្ចថ្មីបន្ថែមទៀត។

លោកបន្តថា ការអនុវត្ត “នយោបាយចាស់ សកម្មភាពថ្មី” លើវិស័យដីធ្លីដើម្បីវាស់វែង និងផ្តល់កម្មសិទ្ធិដីលំនៅឋាន និងស្រែចំការជូនប្រជាពលរដ្ឋ ទូទៅ និងកសិករ ជាអ្នកកាន់កាប់ប្រើប្រាស់ដី ជាក់ស្តែង ដែលគ្រប់ដណ្តប់លើផ្ទៃដី ប្រមាណ២លានហិកតា និងមានប្រជាពលរដ្ឋជិត៥០ម៉ឺន គ្រួសារដែលទទួលបានប័ណ្ណកម្មសិទ្ធិ។

លោកមានប្រសាសន៍បន្ថែមថា ក្រសួងពន្លឿនការចុះបញ្ជីដីធ្លីទូទាំងប្រទេស ជាពិសេសការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ តាមរយៈការ អនុវត្តយុទ្ធនាការនយោបាយចាស់ សកម្មភាពថ្មីលើដីធ្លី , ពង្រឹងការអនុវត្តការចុះបញ្ជីដីសហគមន៍ ជនជាតិដើមភាគតិច ដោយយកចិត្តទុកដាក់ លើសហគមន៍ ដែលបានចុះបញ្ជីជានីតិបុគ្គលរួច, ពង្រឹងការងារគណៈកម្មការសុរិយោដីគ្រប់ថ្នាក់ ក្នុងការដើស្រាយវិវាទដីធ្លី ឲ្យទទួលលទ្ធផល កាន់តែប្រសើរ ព្រមទាំងជំរុញការដោះស្រាយវិវាទក្នុងតំបន់វិនិច្ឆ័យ ដើម្បីទប់ស្កាត់ និងការកាត់បន្ថយទំនាស់ផ្សេងៗ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>