Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រជាពលរដ្ឋ ខេត្តមណ្ឌលគិរី ព្រួយបារម្ភ ខ្លាចបាត់បង់សត្វ និងព្រៃឈើ ខណៈភ្ញៀវទេសចរ កើនឡើង

$
0
0

មណ្ឌលគិរី៖ ខេត្តមួយនេះមានប្រជាជនតិចបំផុត នៃប្រទេសកម្ពុជា ប៉ុន្តែមានផ្ទៃដីធំធេង សំបូរទៅដោយភ្នំតូចៗមានព្រៃក្រាស់ ដែលមានទេសភាព ខៀវស្រងាត់   ទឹកជ្រោះ ព្រៃឈើដ៏សំបូរបែប និង អំបូរសត្វព្រៃតូច ធំ រស់នៅចំរុះគ្រប់ប្រភេទភ្ញៀវទេសចរ ដែលធ្វើដំណើរមកកម្សាន្ត តែងតែ កោតសរសើរដល់ខេត្តនេះថា ជាខេត្តដែលមានសក្តានុពលផ្នែកទេសចរណ៍ ។ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសប្រពន្ធគមនាគម៍ បានតភ្ជាប់ពីរាជធានីភ្នំពេញ និងបណ្ដារខេត្តមផ្សេងៗ រួចមកខេត្តមណ្ឌលគិរី បានប្រែក្លាយទៅជាតំបន់ ទេសចរណ៍មួយ ដែលមានភ្ញៀវមកកំសាន្ត យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។

នៅតាមតំបន់រមណីយដ្ឋាន ដ៏សំខាន់នៅលើទឹកដីខេត្តមណ្ឌលគិរីសព្វថ្ងៃនេះ មានអ្នកទេសចរណ៍ បានចូលមកកំសាន្ត លើទឹកដីនៃព្រះរាជាណាចក្រ កម្ពុជា មានការកើនឡើងឥតឈប់ឈរ ជាពិសេសភ្ញៀវអន្តរជាតិ ហើយថែមទាំងមានអ្នកស្រាវជ្រាវមួយចំនួន ក៏ដូចជាអ្នកទេសចរណ៍ ដែលចូល ចិត្តធ្វើដំណើរកំសាន្ត នៅក្នុងព្រៃជ្រៅៗ ដើម្បីមើលពពួកសត្វព្រៃតូចធំ ជាពិសេសពួកគេបាននាំគ្នា ផ្ដិតផ្ដាមនូវផ្ទាំងរូបភាពទាំងនេះ ទុកជាឯកសារ នឹងបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជាក៏អាចថែរក្សា និងធ្វើការអភិរក្ស បាននូវធនធានធម្មជាតិឲ្យនៅគង់វង្សផងដែរ។

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣នេះថា ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលមកកំសាន្ត នៅខេត្តមណ្ឌលគិរី ពីមួយឆ្នាំទៅមួយឆ្នាំ ពិតជាមានការកើនឡើងពិតមែន។

ទន្ទឹមនឹងការអភិរក្ស  និងថែរក្សារនូវធនធានធម្មជាតិដ៏សំបូរបែបនេះ  ប្រជាពលរដ្ឋក្នុងតំបន់ បានធ្វើការរិះគន់ថា អំពើបរបាញ់ បំផ្លាញសត្វព្រៃ និងព្រៃឈើ នៅតែមានបន្តជាហូរហែ ទង្វើទាំងអស់នេះ អាចប្រឈមទៅរកការបាត់បង់ និងប៉ះពលយ៉ាងធ្ងន់ធ្ងរ ទៅដល់សម្បត្តិដែលជា ធនធានធម្មជាតិដ៏កម្រ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles