តាកែវៈ លោកឧកញ៉ា ម៉ុង ប្ញទ្ធី សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា រួមនឹងសហការី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសមាគម អ្នកជំនាញការសុខភាពកម្ពុជា នៅសហរដ្ឋអាមេរិក បានអញ្ជើញចុះព្យា បាលជំងឺជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកបាទី ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នំា ២០១៣ ។
លោកស្រីវេជ្ជបណ្ឌិត Teri Tan បានមានប្រសាសន៍ថា តាមរយៈ លោកឧកញ៉ា ម៉ុង ប្ញទ្ធី ដែលបានជួយជាមធ្យោ បាយធ្វើដំណើរ សម្ភារៈ និងថវិកាមួយចំនួនផងនោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសមាគមអ្នកជំនាញការសុខភាព កម្ពុជា នៅសហរដ្ឋអាមេរិក ដើម្បីព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខេត្តតាកែវ រយៈពេល៦ថ្ងៃ នៅស្រុកបុរីជល សារ ស្រុកព្រៃកប្បាស ស្រុកបាទី ស្រុកគីរីវង្ស និងនៅមន្ទីរពេទ្យខេត្តតាកែវ ។
លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ការចុះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទីនៅថ្ងៃទី២៨ ខែកុម្ភៈនេះ ក្រុម គ្រូពេទ្យស្ម័គ្រចិត្តរួមមាន ក្រុមគ្រូពេទ្យជំងឺមាត់ធ្មេញ ក្រុមគ្រូពេទ្យវះកាត់ គិលានុបដ្ឋាយិការ និង ក្រុមគ្រូពេទ្យ ព្យាបាលជំងឺទូទៅ ចំនួន៤៥នាក់ បានជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន៥០០នាក់ ។
លោកឧកញ៉ា ម៉ុង ប្ញទ្ធី ដែលគេស្គាល់ថា ជាអ្នកជោគជ័យលើវិស័យកសិកម្មនោះ បានមានប្រសាសន៍ថ្លែងអំណរ គុណដល់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងថវិកា ដើម្បីទិញជាសម្ភារៈ និងថ្នាំពេទ្យ យកមកព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ។
នៅចំពោះមុខប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោកឧកញ៉ា បានបន្តទៀតថា ក្រោមការដឹកនាំរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធិផលនានា លើគ្រប់វិស័យ ដោយឡែកវិស័យ សុខាភិបាល ក៏ត្រូវបានចាត់ទុកជាវិស័យអាទិភាពផងដែរ សំដៅលើកកម្ពស់សុខភាព និងជីវភាពរស់នៅ របស់ ប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង និងឈានទៅកាត់បន្ថយភាពក្រីក្រ។
លោកឧកញ៉ា ម៉ុង ប្ញទ្ធី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវចេះហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីបង្ការជំងឺ ដង្កាត់ផ្សេងៗ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរកទទួលទានរបរផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារឲ្យកាន់ តែល្អប្រសើរឡើងជាលំដាប់៕