Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក គង់ វិមាន នាំគ្រឿងឧបភោគ បរិភោគ និងថវិកា របស់សម្តេចតេជោ និងលោកជំទាវ ចែកជូនក្រុមយុវជនស្ម័គ្រចិត្តទី៨២

$
0
0

កំពង់ធំ៖ អភិបាលរង ខេត្តកំពង់ធំ លោក គង់ វិមាន កាលពី រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣ បាននាំយក អំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិការ របស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ទៅចែកជូនដល់ ក្រុមយុវជនស្ម័គ្រចិត្ត និងក្រុមមន្រ្តីវាល ទី៨២ ដែលកំពុងឈរជើង ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។

នៅក្នុងឱកាស នាំអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា យកទៅចែកជូនក្រុមយុវជន ស្ម័គ្រចិត្តទី៨២ ខាងលើនេះ ក៏មានការចូលរួម ពីលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ផាន់ សុផេន ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើ អភិបាលស្រុក មន្រ្តីពាក់ព័ន្ធ និងមន្រ្តីអាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ផ្សេងទៀត។

អភិបាលរង ខេត្តកំពង់ធំ លោក គង់ វិមាន បានផ្តាំផ្ញើការ សួរសុខទុក្ខ ពីសំណាក់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកជំទាវ ដែលលោកទាំងពីរ តែងតែគិតគូ និងសុខទុក្ខ គ្រប់ពេលវេលា ចំពោះការរស់នៅ និងការបំពេញ ការងារជាប្រចាំ របស់ក្រុមយុវជនស្ម័គ្រចិត្ត និងមន្រ្តីវាល ។

លោក គង់ វិមាន បានជម្រុញឲ្យ ក្រុមការងារទាំងអស់ ត្រូវបង្កើនការងារ ឲ្យមានប្រសិទ្ធភាព ដើម្បីឈានទៅ ដល់ការប្រកាសបិទផ្សាយ ចំនួនក្បាលដី និងចែកប័ណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋ។

យោងតាមរបាការណ៍ របស់ក្រុមការងារ បានឲ្យដឹងថា ចំនួនគ្រឿងឧបភោគ បរិភោគ ដែលត្រូវចែកជូន ក្រុមយុវជនស្ម័គ្រចិត្ត និងមន្រ្តីវាលខាងលើនេះ រួមមាន ទឹកបរិសុទ្ធ២៥២យួរ ទឹកក្រូច និងទឹកផ្លែឈើ៤កេស ទឹកស៊ីអ៊ីវ៤យួរ ទឹកត្រី៥យួរ ត្រីងៀត ៥គីឡូក្រាម បន្លែគ្រប់មុខ ៧០គីឡូក្រាម មី២៥កេស នំធុងធំ២ធុង ប្រេងឆា៥លីត្រ និងថិវកា ចំនួន១លានរៀលផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>