Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក តិមា សោភា ប្រគល់លិខិត ថ្លែងអំណរគុណ ដល់លោកបណ្ឌិត ហេង វ៉ាន់ថា ចំពោះការជួយឧបត្ថម្ភ ថវិកា ធ្វើប្រព័ន្ធលូ មេមួយខ្សែ ក្នុងសង្កាត់ដង្កោ

$
0
0

ភ្នំពេញ ៖ លោក តិមា សោភា អភិបាលរង ខណ្ឌដង្កោតំណាងឲ្យលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ កាល ពីរសៀលថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០១៣ នេះ បានយកលិខិតថ្លែងអំណរគុណ របស់សាលាខណ្ឌដង្កោ ទៅ ប្រគល់ជូនលោកបណ្ឌិត ហេង វ៉ាន់ថា និង ភរិយា ដើម្បីជាការថ្លែង អំណរគុណ ចំពោះទឹកចិត្តរបស់ លោក បណ្ឌិត និងលោកស្រី ដែលបានរួមចំណែក ថវិកាចូលរួម ស្ថាបនាប្រព័ន្ធលូមេមួយខ្សែ ក្នុងភូមិសាស្រ្ត សង្កាត់ដង្កោ ខណ្ឌដង្កោ ។

លោក តិមា សោភា តំណាងឲ្យ បងប្អូនប្រពលរដ្ឋទាំងអស់ ដែលទទួលបាន ផល ប្រយោជន៍ក្នុងការប្រើប្រាស់ប្រព័ន្ធខាងលើ បានមាន ប្រសាសន៍ ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកបណ្ឌិត  ហេង វ៉ាន់ថា និងលោកស្រី  ដែលលោកបណ្ឌិត និងលោកស្រី បានផ្តល់ ថវិកា ចំនួន ៧៧៦០ ដុល្លារ ជូនដល់សាលាខណ្ឌដង្កោ ក្នុងការស្ថាបនា ប្រព័ន្ធលូមេមួយខ្សែ ស្ថិតនៅក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ ។ 

លោក តិមា សោភា អភិបាលរង ខណ្ឌដង្កោ បានមានប្រសាសន៍ ជម្រាបជូនលោកបណ្ឌិត ហេង វ៉ាន់ថា និងលោកស្រី ក្នុងពិធីប្រគល់លិខិតថា រាជធានី ភ្នំពេញក្រោម ការដឹកនាំរបស់ លោក កែប ជុតិមា អភិបាល រាជធានី ភ្នំពេញបាន ខិតខំប្រឹងប្រែងបំផុត តាមបណ្តាគ្រប់ ខណ្ឌក្នុងរាជ ធានីភ្នំពេញ  ឲ្យចលនា ជាមួយ បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជន នានា ធ្វើយ៉ាងណា ដើម្បីឲ្យការអភិវឌ្ឍន៍ របស់ខ្លួន ស្របទៅតាមការចង់បាន របស់ប្រជាពលរដ្ឋ  ហើយក្នុងខណ្ឌដង្កោ គឺត្រូវបានលោកអភិបាល រាជធានីភ្នំពេញ យកចិត្តទុកដាក់យ៉ាងខ្លាំង ។

លោកអភិបាលរង បានបន្តថា កន្លងមក លោកអភិបាល រាជធានីភ្នំពេញ ក៏បានផ្តល់ថវិកា មួយចំនួន ឲ្យសាលាខណ្ឌដង្កោ ដើម្បី ស្ថាបនាប្រព័ន្ធ លូជា ច្រើនខ្សែ នៅក្នុងសង្កាត់នានាក្នុងខណ្ឌដង្កោ។ លើស ពីនេះ លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរ គ្រប់បណ្តាខណ្ឌបន្តធ្វើបែប នេះ បន្ថែម ទៀត ដើម្បីធ្វើយ៉ាងណា ធ្វើប្រព័ន្ធលូ ជូនបងប្អូនប្រជាពលរដ្ឋឲ្យ ងាយស្រួលក្នុងការបង្ហូរទឹកសំអុយចោល ជាពិសេសដើម្បីរំដោះទឹក កុំឲ្យជនលិចផ្លូវនានា ក្នុងភូមិសាស្រ្ត ៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>