Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្ពុជាបើក ជាផ្លូវការ មជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការ ផ្នែកពាណិជ្ជកម្ម ដើម្បីដោះស្រាយ វិវាទពាណិជ្ជកម្ម

$
0
0

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលជាស្ថាប័នដោះស្រាយវិវាទពាណិជ្ជកម្ម ក្រៅប្រព័ន្ធតុលាការ ត្រូវបានសម្ភោធឲ្យ ដំណើរការជាផ្លូវការ កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣ ក្រោមអធិបតីភាព លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការ ផ្នែកពាណិជ្ជកម្ម នេះទទួលបានជំនួយ និងគាំទ្របច្ចេកទេស ពីក្រសួងពាណិជ្ជកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) សហគមន៍អឺរ៉ុប ខាងវិស័យឯកជនផងដែរ។

ក្រសួងពាណិជ្ជកម្មកម្ពុជា និង ស្ថាប័នហរិញ្ញវត្ថុអន្តរជាតិ សុទ្ធតែចាត់ទុកថា មជ្ឈមណ្ឌលនេះ នឹងជួយការពារអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅ ស្រុក ក្នុងការធ្វើពាណិជ្ជកម្មរបស់ពួកគេ ក៏ដូចជាជួយលើកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចមប្រសិទ្ធ បានថ្លែងក្នុងពិធីបើកសម្ពោធ ជាផ្លូវការនោះថា រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្ត ក្នុងការ លើកកម្ពស់ និងកែលម្អបរិយាកាសអាជីវកម្ម និងបរិយាកាសវិនិយោគរបស់កម្ពុជា សម្រាប់ទាំងអ្នកវិនិយោគក្នុងស្រុក ទាំងអ្នកវិនិយោគពីបរទេស។

វិធានការមួយ ក្នុងចំណោមវិធានការជាច្រើន ដែលរាជរដ្ឋាភិបាលបានអនុវត្ត ដើម្បីសម្រេចបានគោលដៅខាងលើនេះ គឺការអនុម័តច្បាប់ពាណិជ្ជកម្ម ជាច្រើន ដែលរួមមានច្បាប់ ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលត្រូវបានអនុម័តនៅឆ្នាំ២០០៦។

តាមរយៈច្បាប់នេះ រាជរដដ្ឋាភិបាល បានទទួលស្គាល់សារសំខាន់នៃតូនាទី របស់ប្រព័ន្ធដោះស្រាយវិវាទ ដែលមានភាព យុត្តិធម៌ និងតម្លាភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោកបន្តថា «យើងមិនព្យាករណ៍ច្បាស់លាស់បានទេថាតើ ភាគីណា និងមានភាគីប៉ុន្មាននាក់ នឹងដាក់ពាក្យបណ្តឹងមក មជ្ឈមណ្ឌលជាតិនៃ មជ្ឈត្តការផ្នែកពាណិជ្ជកម្ម នៅក្នុងឆ្នាំដំបូង នៃការប្រតិបត្តិការរបស់មជ្ឈមណ្ឌលនេះ ប៉ុន្តែអាចរំពឹងថា នៅពេលចាប់ផ្តើមដំបូង អតិថិជនភាគច្រើន ដែលនឹងប្រើប្រាស់សេវាកម្មរបស់ មជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម សម្រាប់ដោះស្រាយវិវាទពាណិជ្ជកម្មរបស់ពួកគេ និងជាអាជីវកម្ម ក្នុងស្រុក។ ដូច្នេះហើយវាចាំបាច់ណាស់សម្រាប់ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងមជ្ឈត្តករ ក្នុងការបើកទូលាយនិងទំនាក់ទំនង ផ្សព្វផ្សាយទៅដល់សហគមន៍ពាណិជ្ជកម្ម ក្នុងស្រុក រួមទាំងសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីឲ្យពួកគេអាចទទួលបាន នូវសេវាដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ»។

នាយក ADB ប្រចាំនៅកម្ពុជា លោក អ៊ីរិច ស៊ីដវិច បានថ្លែងថា « ADB នៅតែបន្តគាំទ្រយ៉ាងពេញទំហឹងដល់ មជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែក ពាណិជ្ជកម្មនេះ ក្នុងមានប្រធានADB នៅកម្ពុជា ខ្ញុំធានាថា ADB មានឆន្ទៈច្បាស់លាស់ ដើម្បីបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុពិសេសវិស័យឯន និងផ្នែក ហិរញ្ញលើផ្នែកផ្សេងៗទៀត ដើម្បីឲ្យប្រទេសកម្ពុជាធានានូវការអភិវឌ្ឍន៍»។

ប្រធានកម្មវិធី លើកស្ទួយបរិយាកាសអាជីវកម្មនៃ IFC លោកស្រី វិនឌី វើរនឺ បានថ្លែងថាមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម នឹងជួយ បង្កើនបរិយាកាស នៃការវិនិយោគទុន នៅក្នុងប្រទេសកម្ពុជា។ លោកស្រីបន្តថា«ខ្ញុំសង្ឃឹមថាប្រព័ន្ធនេះនឹងជួយដល់ប្រទេសកម្ពុជា ក្នុងការឱកាស រីកចម្រើនផ្នែកពាណិជ្ជកម្ម នៅក្នុងអាស៊ីប៉ាស៊ីហ្វិចយើងនេះ»។

ប្រធានមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម លោក រស់ មុនិន្ទៈ បានថ្លែងផងដែរថា មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម គឺជា ស្ថាប័នមិនរកប្រាក់ចំណេញ និងគ្រប់គ្រងដោយខ្លួនឯង។ តាមការគ្រោងទុក ស្ថាប័ននេះ អាចមានលទ្ធភាពទទួល រឿងក្តីបាននៅត្រីមាសទី៤ នៃឆ្នាំ២០១៣ ។

លោកបានស្នើ ដល់ម្ចាស់ជំនួយនានា ដែលធ្លាប់បានជួយ និងម្ចាស់ជំនួយផ្សេងៗទៀត បន្តជូយ នឹងចូលរួមជួយ ដើម្បីឲ្យស្ថាប័នថ្មីនេះ ក្លាយជាអ្នក ផ្តល់សេវាកម្ម ដោះស្រាយវិវាទពាណិជ្ជកម្ម នាំមុខគេនៅកម្ពុជា ប្រកបដោយកេរ្តិ៍ឈ្មោះ ក្នុងការផ្តល់់នូវការដោះស្រាយវិវាទ មិនលម្អៀង ឯករាជ្យ ឆាប់រហ័ស និងមានតម្លៃទាប៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>