Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្ពុជា បញ្ជូន​និស្សិត​អាហា​រូប​ករណ៍ ៥៥០​នាក់ ទៅ​សិក្សា​នៅ​អូ​ស្ត្រា​លី ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤

$
0
0

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា បានឱ្យដឹងថា កម្ពុជាបានបញ្ជូននិស្សិត ៥៥០នាក់ទៅសិក្សានៅ សាកលវិទ្យាល័យប្រទេសអូស្ត្រាលី ក្រោម អាហារូបករណ៍របស់ រដ្ឋាភិបាលអូស្រ្តាលី ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ចាប់តាំងពីឆ្នាំ១៩៩៤ មកទល់ពេលនេះ។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ជា សុផារ៉ា បានប្រាប់ឲ្យដឹង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ នាសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ថា
កម្មវិធីអាហារូបករណ៍ ប្រទេសអូស្ត្រាលី គឺជារូបភាពដ៏មានប្រសិទ្ធភាពមួយ នៃសហប្រតិបត្តិការ អភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី។ ជាងនេះទៅទៀត កម្មវិធីអាហារូបករណ៍នេះ បានចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស។ នេះគឺជាផ្នែកមួយ នៃគោលនយោបាយសេដ្ឋកិច្ចសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តធ្វើកំណែទម្រង់ ដើម្បីពង្រឹងអភិបាលកិច្ចល្អ និងអភិវឌ្ឍកំណើនសេដ្ឋកិច្ច ឲ្យកាន់តែប្រសើរឡើង ដែលកត្តាទាំងអស់នេះ ចាំបាច់បំផុត ក្នុងការធានាឲ្យបាននូវការ អភិវឌ្ឍប្រកបដោយនិរន្តរភាព និងការកាត់បន្ថយភាពក្រីក្រ។

លោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តទៀតថា ប្រទេសកម្ពុជា បាននិងកំពុងតែទទួលបានសន្តិភាព ការបង្រួបបង្រួមជាតិ និងបូរណភាពទឹកដី ពេញលេញតាមរយៈគោលនយោបាយ “ឈ្នះ ឈ្នះ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ស្ថេរភាពនយោបាយនាពេលបច្ចុប្បន្ន ទទួលបានដោយសារកិច្ចខិតខំប្រឹងប្រែង បន្ទាប់ពីសង្រ្គាមរ៉ាំរ៉ៃអស់រយៈពេល ជាច្រើនទសវត្សរ៍ បានអនុញ្ញាតឲ្យប្រទេសកម្ពុជាអនុវត្តកម្ម វិធីកំណែទម្រង់លើគ្រប់វិស័យ ដើម្បីស្តារសមត្ថភាពស្ថាប័នឡើងវិញ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គម និងបង្កើតបរិយាកាសមួយ ដែលទាក់ទាញការវិនិយោគ ពីប្រភពក្នុងនិងក្រៅស្រុក ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចខ្លាំងក្លា និងការកាត់បន្ថយភាពក្រីក្រ។

លោក ជា សុផារ៉ា បន្ថែមទៀតថា «ដើម្បីបង្កើនល្បឿនកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកំពុងផ្តោតសំខាន់ លើការអភិវឌ្ឍវិស័យកសិកម្ម ការបន្តស្តារឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍវិស័យឯកជន និងឱកាសការងារ និងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស»។

សូមជម្រាបថា និស្សិតដែលត្រូវទៅសិក្សានៅក្នុង ប្រទេសអូស្ត្រាលីនៅឆ្នាំ ២០១៣នេះ មាន និសិ្សតអាហារូបករណ៍ រាជរដ្ឋាភិបាលមាន ២០នាក់ និស្សិតឯកជនមាន ១០នាក់ និស្សិតថ្នាក់ថ្នាក់បណ្ឌិតមាន ៣នាក់ និស្សិតអនុបណ្ឌិតមាន ២៦នាក់ និងនិស្សតិទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រមាន ១នាក់ ក្នុងនោះមាននិស្សិតនារី ១០នាក់ និងនិស្សិតបុរស ២០នាក់ ហើយនៅក្នុងឱកាសនោះដែរ ក៏មានការចូលរូមពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ ថ្នាក់ដឹកនាំរដ្ឋាភិបាលមួយចំនួន និងព្រមទាំងក្រុមអ្នកសារព័ត៌មានផងដែរ៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>