រតនគិរីៈ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣ មន្ទីរកិច្ចការនារី ខេត្តរតនគិរី បានរៀបចំពិធីអបអរសាទរ សិទ្ធិនារី អន្តរជាតិ ៨មីនា ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពក្នុងទីរួមខេត្តរតនគិរី។
អង្គមីទិញ នេះមានការអញ្ជើញចូលរួមពីសំណាក់លោកមួង ប៉យ ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រធានក្រុមប្រឹក្សា ខេត្តរតនគិរី លោកស្រីណុប ម៉ារ៉េត សមាជិការ ក្រុមប្រឹក្សាខេត្ត លោកស្រីចក់ មើល ប្រធានមន្ទីរ កិច្ចការនារីខេត្ត និងប្រធានមន្ទីរ អនុប្រធានមន្ទីរ ស្ថាប័នក្នុងខេត្ត រួមទាំងក្រុមកាយរិទ្ធី ក្រុមកាកបាទក្រហមយ៉ាងច្រើនកុះករ។ ខួបលើកទី១០២ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៣ ក្រោមប្រធានបទ«សិទ្ធិស្មើគ្នា ឱកាសដូចគ្នា ដើម្បីពន្លឿន កិច្ចអភិវឌ្ឍន៍»។
នៅក្នុងឱកាសនោះលោកស្រី ចក់ មើល ប្រធានមន្ទីរកិច្ចការនារី ខេត្តរតនគិរី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះសប្បុរសជន អង្គការក្រៅរដ្ឋាភិបាល ដែលជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីនេះ។ បន្ទាប់មកលោកស្រី បានឡើងអានប្រវត្តិទិវា សិទ្ធិនារីអន្តរជាតិ៨មីនា។
លោក មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្តរតនគិរីបានមានមតិសំណេះសំណាល ដោយកោតសរសើរចំពោះនារីដែលទាមទារតួនាទី សិទ្ធិអំណាច រួចចាកផុតពីការគាប់ សង្កត់ ដើម្បីសិទ្ធិសេរីភាព ស្មើភាពជាមួយបុរស នៅចុងសតវត្សទី១៩ និងដើមសតវត្សទី២០ ដើម្បីលើកកម្ពស់ឋានៈតួនាទី ស្មើភាព គាំទ្រទាំងស្រុង លើប្រធានបទសិទ្ធិស្មើគ្នា ឱកាសដូចគ្នា ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍របស់ក្រសួងកិច្ចការនារី)។
លោកបន្ថែមថា ត្រូវតែគោរព និងគាំទ្រ ស្ត្រី សមាជិកក្នុងសហគមន៍ ក្នុងក្រុមគ្រួសារ នូវឋានៈតួនាទីវប្បធម៌ សីលធម៌ ក្នុងការអភវឌ្ឍន៍ ប្រទេសស្រី្តជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ មិនអាចខ្វះបាន៕