ភ្នំពេញ ៖ របាំងដែកចែក ទ្រូងផ្លូវចំនួន១ ផ្ទាំង បានរងការ ខូចខាតបាក់រលំ ដែលបង្ក ឡើងដោយអ្នកបើក រថយន្ដជ្រ្វមួយគ្រឿង បុកពេញមួយទំហឹង ដោយសារតែស្រវឹង ខ្លាំងពេលចេញពីរាំច្រៀងនៅក្នុងខារ៉ាអូខេ ហើយផឹកស្រាជ្រុល រហូតដល់ស្រវឹងទើប បានជាបង្កឱ្យ មានគ្រោះថ្នាក់ចរាចរ ខាងលើ នេះ ។
យោងតាមមន្ដ្រី នគរបាលមូល ដ្ឋាននិង មន្ដ្រីនគរបាលចរាចរណ៍ ជើងគោក រាជធានី ភ្នំពេញ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរបង្ក ឡើងដោយ អាការៈស្រវឹងខាងលើនេះ បាន កើតមានឡើងកាលពីវេលាម៉ោង១២និង១០ នាទីយប់ឈានចូលថ្ងៃទី០៦ ខែមីនាឆ្នាំ២០១៣ ស្ថិតនៅលើ កំណាត់ផ្លូវសហព័ន្ធរុស្ស៊ី មុខអគ្គ នាយកដ្ឋានពន្ធដារ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ ជនបង្កគ្រោះថ្នាក់ចរាចរខាងលើនេះ បាន បើករថយន្ដម៉ាកCRV ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខភ្នំពេញ 2N-9801 ក្នុងទិសដៅពី កើតទៅលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី លុះដល់ចំណុចកើត ហេតុបានជ្រុលទៅបុកបង្គោល ភ្លើងសញ្ញាជាប់នឹង របាំងដែកចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់ចំនួន១ដើម ។
បើយោងតាមសមត្ថកិច្ចក្រោយបង្កគ្រោះ ថ្នាក់ចរាចរខាងលើនេះ អ្នកបើករថយន្ដឈ្មោះ អ៊ី វី អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បាន បើករថយន្ដប្រុងគេចខ្លួន ប៉ុន្ដែបើកបាន ប្រហែលមួយគីឡូម៉ែត្រ ក៏ត្រូវបានសមត្ថកិច្ច ចាប់បាន ហើយនាំ មនុស្ស និងរថយន្ដទៅឃុំ ខ្លួននិងរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់តុលាការ ។
នាយរងការិយាល័យចរាចរណ៍ជើងគោក លោកបែន ឃុន បានឱ្យដឹងថា មូលហេតុ ដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរបង្កឱ្យរបាំង ដែកចែកទ្រូង ផ្លូវចំនួនមួយដើមនោះ គឺបណ្ដាល មកពីអ្នកបើកបរមានស្ថានភាពស្រវឹង ហើយ នៅពេលសមត្ថកិច្ចឃាត់ខ្លួននិងពិនិត្យជាតិ អាកុល បានបង្ហាញ ថា អ្នកបើករថយន្ដរូប នេះ មានជាតិអាកុលក្នុងខ្លួន០,៧៤មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ ដែលកម្រិតនេះ តម្រូវ ឱ្យសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ។
ទាក់ទិនគ្រោះថ្នាក់ចរាចរ ដែលបង្កឡើង ដោយអ្នកស្រវឹង ហើយនៅតែបញ្ជាយានយន្ដ របស់ខ្លួន ប៉ះពាល់ដល់អ្នកដទៃ និងបំផ្លាញ ទ្រព្យសម្បត្ដិ សាធារណៈរបស់រដ្ឋខាងលើនេះ នាយការិយាល័យចរាចរណ៍ជើងគោក រាជ ធានីភ្នំពេញ លោកវរសេនីយ៍ទោ ហេង ចាន់ធារី បានមានប្រសាសន៍ថា បើទោះបី កម្លាំងនគរបាលចរាចរណ៍ បានរឹតបន្ដឹងច្បាប់ ចរាចរណ៍ជើងគោក យ៉ាងណាក៏ដោយ ប៉ុន្ដែ នៅតែមានអ្នកហូបស្រា ហើយបើកបរដោយ ខ្លួន ។
លោកហេង ចាន់ធារី បានអំពាវនាវឱ្យ ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជា មួយសមត្ថកិច្ចរបស់លោក ដោយមានការ ភ្ញាក់រលឹកដោយខ្លួនឯង ពោលមិនត្រូវបាន ចាប់បង្ខំ ក្នុងគោលបំណងចូលរួមទាំងអស់ គ្នា កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរដែល បានស្លាប់មនុស្ស និងរងរបួសអស់ជាច្រើន នាក់ នាពេលបច្ចុប្បន្ន រួមទាំងការខូចខាត ទ្រព្យសម្បត្ដិសាធារណៈជាច្រើនផ្សេងទៀត។
ប្រធានការិយាល័យចរាចរណ៍ជើងគោក រូបនេះ បានបញ្ជាក់ថា ការរិតបន្ដឹងច្បាប់ ចរាចរណ៍ជើងគោក នៅតែបន្ដដូចភ្លៀងរលឹម មិនដកថយនោះ ឡើយ បន្ទាប់ពីមានបទ បញ្ជារបស់ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ផ្កាយ៣ ជួន សុវណ្ណ ។
បើតាមលោកបែន ឃុន អ្នកបើករថយន្ដ CRV បង្កគ្រោះថ្នាក់ចរាចរ បំផ្លាញទ្រព្យ សម្បត្ដិ របស់រដ្ឋ ខាងលើនេះ ត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ ជើងគោក ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕