Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កើតបទល្មើស ព្រហ្មទណ្ឌ ០៣ករណី ក្នុងថ្ងៃតែមួយ នៅខណ្ឌ៧មករា

$
0
0

ភ្នំពេញៈ ក្នុងមួយថ្ងៃនៅ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីបទល្មើស ព្រហ្មទណ្ឌចំនួន០៣ ករណី បានកើត ឡើង ក្នុងនោះមាន០២ ករណី អាជ្ញាធរ ខណ្ឌនេះ ទំនងជាមិនដឹងផង ចំណែករណី ព្រហ្ម ទណ្ឌមួយទៀត ខណ្ឌនេះអ្នកចាប់ជនសង្សយ័ដោយផ្ទាល់ ប៉ុន្ដែអធិការ ខណ្ឌលោក យិន សាន បានថ្លែង ថា មិនអាចប្រាប់ អត្ដសញ្ញាណ ជនសង្សយ័បានទេ ព្រោះ ខាងជំនាញកំពុង ពិនិត្យថា តើរបស់ដែល ដកហូតបានពីជន សង្សយ័ នោះជាអ្វីឲ្យប្រាកដ សិន។ ការឆ្លើយរបស់លោក អធិការ យិន សាន នេះដូចបេះបិតកាលពីពេលមុនៗ ពោលពេលចាប់ក៍មិន ឲ្យអ្នកណាដឹង លើកលែងតែមនុស្ស របស់លោកតែប៉ុណ្ណោះ ហើយពេល លែងទៅវិញក៍មិនឲ្យអ្នកណាដឹង បើយ៉ាងដូច្នេះតើនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ធ្វើអ្វីសព្វថ្ងៃនេះ។

រឿងព្រហ្មទណ្ឌទី១ កើតឡើងកាលពីវេលាម៉ោង១១និ៣០នាទី ថ្ងៃទី០៥ ខែមិនា ឆ្នាំ ២០១៣ នៅចំណុចផ្ទះលេខ២០៣អឺ១ ផ្លូវលេខ១២៨ សង្កាត់ មិត្ដភាព នៅពេលដែលស្ដ្រី ម្នាក់ឈ្មោះ សំ ផល្លាភ អាយុ១៨ឆ្នាំ ដែលអះអាងថា ជាក្មួយបានមកដល់ផ្ទះជនរង គ្រោះហើយឃើញទ្វារបិទ ដោយ មានការសង្ស័យ ទើបហៅប្រធានប៉ុស្ដិ៍និងមេភូមិមកជួយ ពិនិត្យហើយសម្រេចចិត្ដទម្លាយទ្វារចូល ទើបដឹងថា ជនរងគ្រោះបាត់បង់ជីវិត រហូតសព មានសភាពហើមទៅហើយ។

ក្រោយការសួរនាំទើបគេដឹងថា សាកសពនោះមានឈ្មោះ ចាន់ ស៊ីនឿន ភេទស្រី អាយុ ៦១ឆ្នាំ ជាម្ចាស់ផ្ទះ។ ក្រោយរកឃើញសាកសពអាជ្ញាធរ សមត្ថកិច្ចបានអះអាងថា សាកសពអាច ស្លាប់ដោយសារជំងឺលើសឈាម ឫគាំងបេះដូង ប៉ុន្ដែមហាជនដាក់ការសង្សយ័ថា មនុស្ស ស្លាប់រហូត ដល់ទៅហើមគ្មានសាច់ញាតិអ្នកណាដឹង ហើយពិបាកនឹងសម្គាល់ណាស់ ថា ជនរងគ្រោះស្លាប់ដោយរបៀបណា ព្រោះសពបានហើម។ ដូច្នេះសមត្ថកិច្ចត្រូវតែស៊ើប អង្កេតឲ្យបានដិតដល់ក្នុងរឿង ស្លាប់ដោយអាថ៍កំបាំងនេះ។

ករណីទី២ នៅរសៀលថ្ងៃទី០៥ ខែមិនា ដដែល វេលាម៉ោង៤និង១៥នាទី មានករណី ចាប់មនុស្សបានកើតឡើងនៅលើដងផ្លូវលេខ១៤៨ មុខអគារបូរីកីឡា ស្ថិតក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា ដោយសមត្ថកិច្ចខណ្ឌនេះមិនដឹងទេ ក្រោយបញ្ជូនមនុស្សទៅបាត់ គេឃើញ នគរបាលប៉ុន្មាននាក់ទៅសួរដែររួចហើយនាំគ្នាទៅវិញអស់។ តាមការឲ្យ ដឹងពី សាក្សីខ្លះ បានបញ្ជាក់ថា បុរសដែលត្រូវចាប់ខ្លួននោះមានឈ្មោះ ស៊ិន ផានិត ជាមុខសញ្ញា ឆក់និងប្រើអាវុធខុសច្បាប់ ស្នាក់នៅប្លុកបូរីកីឡា ហើយត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ កំរិតស្រាលមកចាប់ តាមអំណាចដីការ ព្រោះបើពឹងលើនគបាលខណ្ឌ៧មករា ចាប់នោះ មិនដឹងឆ្នាំណាទេ។

ករណីទី៣ បានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៥ដដែល ដែលជន សង្សយ័ម្នាក់ត្រូវបាន ក្រុមនគរបាលព្រហ្មទណ្ឌ ដឹកនាំ បញ្ជាផ្ទាល់ដោយលោក យិន សាន បានទៅឡោមព័ទ្ធចាប់បាននៅម្ដុំប៊ីអេស ហើយដកហូតបានថ្នាំទម្ងន់០៥ហ៊ុន បច្ចុប្បន្នជន សង្សយ័និង វត្ថុតាងកំពុង ស្ថិកក្នុងការឃុំខ្លួននៅក្នុងអធិការដ្ឋានខណ្ឌ៧មករា ។ ទោះជាយ៉ាងណាក៍ដោយ លោកអធិការខណ្ឌ៧មករា យិន សាន បញ្ជាក់ថា មិនអាចប្រាប់ពីអត្ដ សញ្ញាណជនសង្ស័យបានទេ ព្រោះគេកំពុងធ្វើការនិងពិនិត្យថ្នាំសិន ។

តាមការអះអាងរបស់ លោកអធិការ យិន សាន ក្រុមអ្នកកាសែតសង្ឈឹមថា លើកនេះពិតជាប្រាប់ហើយមើល ទៅ  មិនដូចលើកមុនចាប់បានក៍មិន ប្រាប់ លែងទៅវិញក៍មិនប្រាប់ ម្យ៉ាងដែរអធិការ ខណ្ឌនេះ មិនបាច់ខ្វល់ពីនរណាទាំងអស់កុំថាឡើយក្រុមអ្នកកាសែត សូម្បីតែលោកព្រះ រាជអាជ្ញារប្រចាំខណ្ឌមិនបាច់ប្រាប់ក៍បានដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>