ភ្នំពេញ៖ ភោជនីយដ្ឋានលំដាប់ថ្នាក់ អន្តរជាតិ KFC ដែលមានកេរ្តិ៍ឈ្មោះ ល្បីល្បាញជាយូរឆ្នាំ មកហើយ នៅក្នុងប្រទេសកម្ពុជា ខាងផ្គត់ផ្គង់ចំណីអាហារ ជូនបងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ជាពិសេសអាហារសម្រន់ ពោលគឺសាច់មាន់បំពង ដ៏មានឱជារស ឈ្ងុយឆ្ងាញ់ ជាមួយរសជាតិដំឡូងបំពង និងអាហារពេញនិយម ជាច្រើនទៀត បានរៀបចំកម្មវិធីប្រកាស ពីការជួបជុំ ជាមួយសមាជិកថ្មីរបស់ Chicky Club កាលពីព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៣ នៅ KFC សាខាផ្លូវ មុន្នីវង្ស ដែល Chicky Clup បានចាប់ដំណើរការតាំងពី ខែមករា រហូតដល់ ខែមីនា ឆ្នាំ ២០១៣នេះ។
KFC បានរៀបចំកម្មវិធី Chicky Camival សម្រាប់លើកទឹកចិត្ត ដល់សមាជិក Chicky Clup ហើយក៏ដូចជាអញ្ជើញប្អូនៗ ដែលមិនទាន់ក្លាយជាសមាជិក ដើម្បីចូលរួមកម្មវិធី ដ៏សប្បាយរីករាយនេះ នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៣ នៅផ្សាររាត្រី ចាប់ពីម៉ោង ៥៖០០ល្ងាច រហូតដល់ ៩៖០០យប់ ។ ប្អូនៗអាចរីករាយ ជាមួយកម្មវិធីសប្បាយៗ នៅលើឆាក ជូនកាដូ ដ៏ស្រស់ស្អាត ពោងសម្រាប់ក្មេងលេង ជាមួយល្បែងកំសាន្ដ ទាំង១០ស្ដង់ ដើម្បីឈ្នះរង្វាន់ជាច្រើន និងឆ្នោតផ្សងសំណាង ផងដែរ ។
កញ្ញា មាន ណៃអេង ប្រធានផ្នែកទីផ្សារប្រចាំនៅ KFC បានមានប្រសាសន៍ថា " ការបង្កើត និងរៀបចំកម្មវិធី Chicky Camival សម្រាប់លើកទឹកចិត្ត ដល់សមាជិក Chicky Clup ដែលមានចំនួនរហូត ដល់ទៅជាង ៤ ០០០ នាក់ ដោយរៀងរាល់ឆ្នាំ យើងបានរៀបចំកម្មវិធីនេះសម្រាប់ប្អូនៗកុមារ មានចំនួន៣ទៅ៤កម្មវិធីឯណោះ ហើយយើងនឹងអញ្ជើញ ពួកគាត់មកចូលរួម សប្បាយ ព្រមជាមួយនឹងការ ចាប់រង្វាន់ពី KFC មានការជួបជុំគ្នា លេងល្បែងកម្សាន្តផ្សេង និងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត"។
កញ្ញា មាន ណៃអេង បានបន្តឲ្យដឹងទៀតថា "នៅពេលពួកគាត់ទទួល បានកាតពី KFC មួយសន្លឹក រាល់ពេលមានកម្មវិធី ខួបកំណើត នឹងទទួលបាននំខេកមួយ និងការបន្ថែមជូននូវ សេវាកម្មផ្សេងៗទៀតជាច្រើន ដែលពួកគាត់អាចទទួលយក បានដោយរីករាយ ។ KFC មានកម្មវិធីជាច្រើន ផ្ដោតទៅលើកុមារ លើយុវវ័យ និងក្រុមគ្រួសារ ដែលធ្វើឲ្យអតិថិជនទាំងអស់ មានភាពកក់ក្ដៅ នៅពេលលោកអ្នកផ្ដល់ ទំនុកចិត្តដល់ KFC "។
គួរបញ្ជាក់ថា Chicky Clup គឺជាក្លឹបកុមារដែល KFC បានបង្កើតឡើង នៅឆ្នាំ ២០១១ រួមមានសមាជិកជាង ៤ ០០០នាក់ រហូតមកដល់ឆ្នាំ២០១៣នេះ ។ ចុះឈ្មោះជាសមាជិក ថ្មីថ្ងៃនេះ តម្លៃត្រឹមតែ ៥$ ប៉ុណ្ណោះ ប្អូនៗនឹងទទួលបាននូវ អាហារមួយឈុត ជាមួយភេសជ្ជៈ Milo ១កែវ ព្រមទាំងតុក្កតា Chicky ដ៏ស្រស់ស្អាត១ និងអត្ថប្រយោជន៍ ជាច្រើន ដូចជា បញ្ចុះតម្លៃ ៥ % ជូននំខួបកំណើត នៅថ្ងៃប្រារព្ធពិធី ខួបកំណើត ព្រមទាំងអញ្ជើញ ចូលរួមកម្មវិធី Chicky Camival ២០១៣ ។ កម្មវិធី Chicky Camival ចូលរួមសហការ ដោយ Milo ។ សម្រាប់ព័ត៌មានលំអិត សូមទាក់ទង ហាង KFC ទាំង១០ សាខា ដែលនៅជិតលោក អ្នកបំផុត៕