ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋ មន្ដ្រីក្រសួងព័ត៌មាន និងលោកស្រី បានឱ្យ ជំនួយការរបស់លោក នាំយកអំណោយជា គ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់ កម្មករ ២នាក់ ប្ដី-ប្រពន្ធ និងកូនស្រីអាយុ ទើប ៤ខែ ជាកម្មករបោសសំរាមតាមផ្លូវ ដែលជួបការខ្វះខាត ក្នុងជីវភាពរស់នៅ ប្រចាំ ថ្ងៃ ។ អំណោយ និងថវិកាទាំងនេះ ត្រូវបានលោក ហុង ជំនួយការផ្ទាល់របស់ លោក ខៀវ កាញារីទ្ធ យកទៅប្រគល់ជូន កម្មករបោស សំរាមតាមផ្លូវ ខាងលើនេះ ក្នុង បរិវេណមន្ទីរពេទ្យ ព្រះកេតុមាលា ទីដែល ពួកគេ សុំស្នាក់អាស្រ័យនៅ នារសៀលថ្ងៃ ទី០៦ ខែមីនា ឆ្នាំ២០១៣ នេះ ។
លោក ហុង បានឱ្យដឹងថា អំណោយ របស់លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ និង លោកស្រី ដែលរូបលោក និងក្រុមការងារ យកមកប្រគល់ជូន ដល់កម្មករបោសសំរាម តាមផ្លូវជាមួយកូនស្រី អាយុទើប ៤ខែខាង លើនេះ រួមមាន អង្ករ ៥០គីឡូក្រាម ថវិកា ៥០ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខផ្សេងទៀត ។
លោក ជៀន សារុំ អាយុ ៤៧ឆ្នាំ និង ប្រពន្ធ នុត សារី អាយុ ៤១ ឆ្នាំ បាននិយាយ ថា ពួកគាត់មានកូនស្រីអាយុទើប ៤ខែ ឈ្មោះ សឿន ស្រីពេជ្រ ហើយពួកគេជា កម្មករ បោសសំរាម នៅតាមផ្លូវក្នុងខណ្ឌ ដូនពេញ ដោយងើបចាប់តាំងពីម៉ោង ៤ ទាបភ្លឺ ហើយយកកូនស្រីទៅជាមួយរៀង រាល់ថ្ងៃ ។
ជនក្រីក្រទាំង ២នាក់ ប្ដី-ប្រពន្ធ បាន ថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ដ្រី ក្រសួង ព័ត៌មាន និងលោកស្រី ដោយបាន មើលឃើញពីការលំបាក របស់ពួកគាត់ ៕