កំពង់ស្ពឺ-កំពត ៖ ប្រធានមន្ទីរធនធាន ទឹកខេត្ដកំពត និងប្រធានមន្ទីរធនធានទឹក ខេត្ដកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០១៣ នេះ បាននាំយកអំណោយរបស់ លោករដ្ឋមន្ដ្រី លឹម គានហោ រួមមានទឹក សុទ្ធវីតាល់ និងមីយើង ទៅចែកជូនដល់ ក្រុមយុវជនស្ម័គ្រចិត្ដ និងក្រុមមន្ដ្រីវាល ដែលកំពុងឈរជើង ចុះវាស់វែងដីធ្លីនៅក្នុង ខេត្ដទាំងពីរនេះ ។ សម្រាប់ខេត្ដកំពង់ស្ពឺ ប្រធានមន្ទីរធនធានទឹក លោក អៀ ពិសិដ្ឋ បានឱ្យដឹងថា ក្រុមការងាររបស់លោក ដោយ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ខេត្ដ នៅព្រឹកថ្ងៃទី០៨ ខែមីនា នេះ បាននាំ យកអំណោយជាទឹកសុទ្ធវីតាល់ ចំនួន ៥០ កេះ និងមីយើងចំនួន ៣០កេះ ចែកជូនដល់ ក្រុមយុវជនស្ម័គ្រចិត្ដចំនួន ៣ក្រុម នៅ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ ។
លោក អៀ ពិសិដ្ឋ បានបន្ដថា ក្រុមយុវជនស្ម័គ្រចិត្ដ និងក្រុម មន្ដ្រី វាលចំនួន ៣ក្រុម ដែលទទួល អំណោយខាងលើនេះ រួមមាន ក្រុមទី៦៧ សេ កំពុងឈរជើងនៅឃុំរោងរឿង ក្រុមទី ៦៧បេ ដែលកំពុងឈរជើង នៅឃុំយាអង់ និងក្រុមទី ៤៤សេ ដែលកំពុងឈរជើងនៅ ឃុំទ័ពមាន ។
បើតាមលោក អៀ ពិសិដ្ឋ ក្រុមការងាររបស់លោក នឹងបន្ដយកអំ ណោយទាំងនេះ ទៅចែកជូនដល់ក្រុមយុវ ជនស្ម័គ្រចិត្ដ នៅក្នុងខេត្ដកំពង់ស្ពឺទាំងអស់ ចំនួន ១១ក្រុម ។
ដោយឡែកនៅខេត្ដកំពត ប្រធានមន្ទីរ ធនធានទឹកខេត្ដ ក៏បាននាំយកអំណោយ របស់លោករដ្ឋមន្ដ្រីទៅចែកជូន ដល់ក្រុម យុវជនស្ម័គ្រចិត្ដ ចំនួន ២ក្រុម កាលពីថ្ងៃទី ០៧ ខែមីនា រួមមាន ក្រុមទី៥៣ ស្ថិតនៅ វត្ដសុខមនោរម្យ ឃុំព្រៃខ្នង ស្រុកទឹកឈូ និងក្រុមទី៩៦ ស្ថិតនៅវត្ដចក្រីទីង ឃុំថ្មី ស្រុកទឹកឈូ ខេត្ដកំពត ដោយក្នុងមួយ ក្រុមៗ ទទួលបានទឹកបរិសុទ្ធវីតាល់ ចំនួន ៥០កេះស និងមីយើងចំនួន ៣០កេះ ។
ប្រធានមន្ទីរធនធានទឹករូបនេះ បានបន្ដថា ក្រុមការងាររបស់លោក នឹងបន្ដយកអំ ណោយទាំងនេះ ទៅចែកជូនដល់ក្រុមយុវ ជនស្ម័គ្រចិត្ដទាំង ១៤ ក្រុម នៅក្នុងខេត្ដ កំពត ជាបន្ដទៀត ។
នៅចំពោះមុខក្រុមយុវជនទាំងនោះ ប្រធានមន្ទីរធនធានទឹក ទាំង ២ ខេត្ដ បាន ផ្ដាំផ្ញើការសួរសុខទុក្ខ របស់លោករដ្ឋមន្ដ្រី លឹម គានហោ ហើយជំរុញឱ្យក្រុមយុវជន បង្កើនប្រសិទ្ធភាពការងារ កាន់តែឆាប់ រហ័សថែមទៀត ក្នុងការចុះវាស់វែងដីធ្លីជុន ប្រជាពលរដ្ឋ ដែលកំពុងឈរជើងនៅក្នុង ខេត្ដទាំងនេះ ៕