Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេចតេជោ ជំរុញការពង្រីក លទ្ធភាពស្ដ្រី ឲ្យចូលរួម​ កាន់តែសកម្ម ក្នុងការកសាង ផែនការអភិវឌ្ឍ អភិបាលកិច្ច

$
0
0

ភ្នំពេញៈ ការពង្រីកលទ្ធភាពឱ្យស្ដ្រីបានចូលរួម កាន់តែសកម្ម និងទូលំទូលាយថែមទៀត នៅក្នុងតួនាទីកសាង ផែនការអភិវឌ្ឍ អភិបាលកិច្ច និង ធ្វើសេចក្ដីសម្រេចទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ហើយរាជរដ្ឋាភិបាល បានជំរុញយ៉ាងខ្លាំងក្លា ចំពោះកម្មវិធីអប់រំសីលធម៌សង្គម តម្លៃស្ដ្រី និង គ្រួសារខ្មែរ ក្នុងចំណោមយុវជន យុវនារី ក្នុងគោលដៅពង្រីកវប្បធម៌ អហិង្សា និង កសាងសង្គមគ្រួសារ និង សហគមន៍ ដែលប្រកបដោយសុភមង្គល ។

ថ្លែងក្នុងមិទ្ទិញអបអរសាទរខួបទី ១០២ ទិវានារីអន្ដរជាតិ ៨ មីនា ឆ្នាំ២០១៣ នៅវិមានសន្ដិភាព នាថ្ងៃទី៨ ខែ មីនា ឆ្នាំ ២០១៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងបានផ្ដោតការយកចិត្ដទុកដាក់ និង ផ្ដល់សារៈសំខាន់ជានិច្ច ចំពោះការ លើកកម្ពស់តួនាទីរបស់ស្ដ្រីនៅក្នុងសង្គម ជាពិសេសប្រជាជនកម្ពុជាតែងតែទទួលស្គាល់ និងចាត់ទុកថា ស្ដ្រី គឺជា មាតាពិភពលោក និង ជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចទៀតផង។

សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា អបអរទិវាអន្ដរជាតិនារី ៨ មីនា នៅឆ្នាំនេះ គឺសិទ្ធិស្មើគ្នា កាលានុវត្ដ ភាពដូចគ្នា ដើម្បីពន្លឿនកិច្ចអភិវឌ្ឍ។ «នេះពិតជាមានអត្ថន័យ និង សារៈសំខាន់ដ៏ជ្រាលជ្រៅ សមស្របទៅនឹង បរិការណ៍ និងបរិយាកាសនៅកម្ពុជា នាពេលបច្ចុប្បន្ន ជាពិសេសព្រឹត្ដិការណ៍ នៃការបោះឆ្នោតសកល ដើម្បី ជ្រើសរើសសមាជិករដ្ឋសភា សម្រាប់នីតិកាលទី៥ នាពេលខាងមុខ នឹងអាចផ្ដល់ឱកាសឱ្យស្ដ្រីកាន់ តែច្រើនឡើង ថែមទៀត ដើម្បីឈរឈ្មោះជាបេក្ខនារីតំណាងរាស្ដ្រ និងជាអ្នកបោះឆ្នោត សម្រាប់ចូលរួមចំណែក ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ» ។

សម្ដេចតេជោ បានបន្ថែមទៀតថា «កន្លងមកនេះ រាជរដ្ឋាភិបាលបានបន្ដខិតខំប្រឹងប្រែង ពង្រឹងឥតឈប់ឈរនូវ ស្ថានភាព និង តួនាទីដ៏សំខាន់ របស់ស្ដ្រីក្នុងសង្គម សំដៅលើកកម្ពស់ការចូលរួមរបស់ស្ដ្រីឱ្យកាន់តែសកម្ម និង ទូលំទូលាយថែមទៀត ក្នុងគ្រប់កិច្ចការ ដើម្បីឱ្យសង្គមជាតិទាំងមូល មើលឃើញកាន់តែច្បាស់អំពីតួនាទី និង គុណតម្លៃដ៏ចាំបាច់របស់ស្ដ្រី ក្នុងការរួមចំណែកថែរក្សា ការពារ កសាង និង អភិវឌ្ឍមាតុភូមិកម្ពុជា ឆ្ពោះទៅរកវឌ្ឍ នភាព និង វិបុលភាព»។

គួរបញ្ជាក់ផងដែលថា រាជរដ្ឋាភិបាលមិនត្រឹមតែបានយកចិត្ដទុកដាក់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង តួនាទីរបស់ស្ដ្រី ក្នុងវិស័យសេដ្ឋកិច្ច ដោយបានជំរុញការអនុវត្ដយុទ្ធសាស្ដ្របញ្ជ្រាបយេនឌ័រក្នុងផែនការយុទ្ធ សាស្ដ្រ និង ផែនការសកម្មភាព នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងពង្រីកលទ្ធភាពរបស់ស្ដ្រី និង កុមារី នៅជនបទឱ្យទទួលបានឱកាសចូលរៀននៅកម្រិតមធ្យមសិក្សាទុតិយភូមិ ឧត្ដមសិក្សា និង ការបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែច្រើនឡើង និង ថែមទាំងទទួលបាននូវសេវាសុខាភិបាល ប្រកបដោយគុណភាព និង ធានាឱ្យមានការការពារខាងផ្លូវច្បាប់ដ៏មុតមាំទៀតផង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>