Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទឹកចិត្ត លោកស្រី ទេព កូលាប ចំពោះស្រ្តី ដែលជាប់ឃុំឃាំង នៅពន្ធនាគារម២ ក្នុងទិវា សិទ្ធិនារីអន្តរជាតិ

$
0
0

ភ្នំពេញៈ ដោយក្តីអាណិតអាសូរ ដល់ស្រ្តីនានា ដែលជាប់ឃុំឃាំង នៅក្នុង មណ្ឌលអប់រំកែប្រែទី២ (ពន្ធនាគារព្រៃស) ពន់ពេកនោះ លោកស្រី ទេព កុលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភ្នំពេញ អន្តរជាតិ (PPIU) កាលពីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ បាននាំយកថវិកា និងសម្ភារៈមួយចំនួន ទៅចែកជូន ដល់ពួកគេ ក្នុងឱកាស ទិវាសិទ្ធិនារី អន្តរជាតិ ។ ពិធីនេះ ត្រូវបានឡើង ក្រោមអធិបតី លោក នុត សាអាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។

មណ្ឌលអប់រំកែប្រែទី២ ជាពន្ធនាគារដាច់ដោយឡែកមួយ សម្រាប់ស្រ្តី និងអនីតិជន ដែលមានស្រ្តីជាប់ឃុំឃាំង ចំនួន៤៨៥នាក់ និងក្មេងប្រុស ជាអនីតិជន ចំនួន២២២នាក់ រួមទាំង កូនក្មេងតូចៗ តាមរស់នៅជាមួយ ម្តាយ១៥នាក់ (ប្រុស៦នាក់) និងស្រ្តីមានផ្ទៃពោះ៨នាក់ រស់នៅក្នុងមន្ទីរឃុំឃាំង ចំនួន៣អគារ (១៥បន្ទប់) នេះបើតាមប្រសាសន៍ លោក ខ្លូត តារា ប្រធាន មណ្ឌលអប់រំកែប្រែទី២ ។

លោកស្រីទេព កូលាប ដែលធ្លាប់រស់នៅ ក្នុងពន្ធនាគារម២ ដែរនោះ បានមានជំរុញទឹកចិត្ត ឱ្យបងប្អូនគ្រប់គ្នា ជាពិសេសស្រ្តី ដែលរស់នៅក្នុងពន្ធនាគារនេះ ខិតខំកែប្រែខ្លួន ឱ្យក្លាយជាមនុស្សល្អឡើងវិញ និង តាំងចិត្តប្រព្រឹត្តអំពើល្អ ត្រឹមត្រូវតាមច្បាប់ ដែលសង្គមទទួលស្គាល់ ដើម្បីជាប្រយោជន៍ ដល់គ្រួសារ សង្គម និង ប្រទេសជាតិ ។ លោកស្រី បានមានប្រសាសន៍ថា “អំពើល្អ នឹងនាំយើងទាំងអស់គ្នា ទទួលបាន ផលល្អ ទាំងពេលបច្ចុប្បន្ន និងអនាគត”។

លោក នុត សាអាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានកោតសរសើរ ចំពោះទឹកចិត្ត លោកស្រី ទេព កូលាប ដែលបានចំណាយថវិកា និងកម្លាំងកាយចិត្ត ជួយឧបត្ថម្ភ ដល់បងប្អូននារីៗ ដែលជាប់ឃុំឃាំង នៅពន្ធនាគារម២ នេះ ។ លោកមានប្រសាសន៍ថា ក្នុងមួយថ្ងៃ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាយ៉ាងច្រើនគួរសម សម្រាប់ឧបត្ថម្ភ ដល់បងប្អូន ជាប់ពន្ធនាគារ ទូទាំងប្រទេស ។ លោកបន្ថែមថា ក្នុងមួយថ្ងៃ សម្រាប់ទណ្ឌិតម្នាក់ រដ្ឋបានចំណាយ២៨០០រៀល សម្រាប់ថ្លៃអាហារ ហើយបច្ចុប្បន្ននេះ ចំនួនទណ្ឌិតនៅកម្ពុជា មានចំនួន ១៥៣០០នាក់ នៅពន្ធនាគារទូទាំងប្រទេស។

សូមជំរាបថា ក្នុងឱកាសទិវាសិទ្ធនារី អន្តរជាតិ ៨ មីនា ឆ្នាំ២០១៣នេះ លោកស្រី ទេព កូលាប ក៏បានផ្តល់ជូន បទចំរៀង២បទ ផ្ញើរជូន ដល់បងប្អូន ស្រ្តីទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដើម្បីជាការផ្តល់កម្លាំងចិត្ត ក្នុងការលើកស្ទួយតម្លៃស្រ្តីនៅក្នុងសង្គម ក្នុងនោះបទចំរៀងទី១ មានចំណងជើងថា វីរភាពគំរូលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និពន្ធដោយលោក សុខ ជំនោរ និងទី២ ព្រះចន្ទរះក្នុងដួងចិត្ត និពន្ធដោយលោក ហ៊ុន ហេង ទុកជាចំណងដៃ ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ លើកទី១០២នេះ ផងដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Looking Today

Photo by DAP-NEWS

ចំរៀងទី១៖ វីរភាពគំរូលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

{mp3remote}http://image.lookingtoday.com:81/lookingtoday/looking-images/news/2013/March/id-030/01.mp3{/mp3remote}

ចំរៀងទី២ ព្រះចន្ទរះក្នុងដួងចិត្ត

{mp3remote}http://image.lookingtoday.com:81/lookingtoday/looking-images/news/2013/March/id-030/02.mp3{/mp3remote}


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>