ភ្នំពេញ ៖ ដើម្បីជាការ ព្រមាន ចំពោះធុន ធំដឹក ទំនិញផ្សេងទៀត បង្កគ្រោះថ្នាក់និង បណ្ដាលឱ្យដាច់ ចរន្ដអគ្គិសនីនោះ អាជ្ញាធរ ខណ្ឌសែនសុខ បានសម្រេចបញ្ជូន សំណុំរឿង រថយន្ដដឹកអុស ដែលទាក់ខ្សែភ្លើង បណ្ដាល ឱ្យឆ្លង ចរន្ដអគ្គិសនីឆេះត្រង់ស្វូភ្លើង នៅមុខ សាលាខណ្ឌសែនសុខ បញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវ ច្បាប់។
អភិបាលខណ្ឌសែនសុខ លោកលី សាវេត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យ ដឹងថា ចំពោះករណីរថយន្ដដឹកអុសមួយ គ្រឿងធុនធំ ដែល បើកទាក់ខ្សែភ្លើងបណ្ដាល ឱ្យឆ្លងចរន្ដអគ្គិសនីឆាបឆេះត្រង់ស្វូភ្លើង នៅ មុខសាលាខណ្ឌសែនសុខ ជាហេតុបណ្ដាលឱ្យ ដាច់ចរន្ដអគ្គិសនី នៅសាលា ខណ្ឌ រួមទាំងផ្ទះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដាច់ភ្លើងដែរ នោះ កាលពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែនសុខ បាន សម្រេចបញ្ជូនសំណុំរឿងខាងលើនេះ ទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ ការតាមផ្លូវច្បាប់ ។
គួរបញ្ជាក់ថា អគ្គិសនីនៅក្នុងសាលា ខណ្ឌសែនសុខ រួមទាំងផ្ទះប្រជាពលរដ្ឋជា ច្រើនគ្រួសារ នៅក្នុងខណ្ឌមួយនេះ បានដាច់ ភ្លើងជាច្រើនម៉ោង កាលពីយប់ថ្ងៃទី៧ ខែ មីនា ឆ្នាំ២០១៣ ដោយសារតែមានរថយន្ដ ដឹកអុសមួយគ្រឿង បានបើកកាត់ហើយ ទាក់ខ្សែភ្លើងនៅខាងមុខ សាលា ខណ្ឌសែន សុខ បណ្ដាលឱ្យឆ្លងចរន្ដអគ្គិសនីឆាបឆេះ ត្រង់ស្វូយ៉ាងសន្ធោរសន្ធៅ នៅមុខសាលា ខណ្ឌសែនសុខ ។ ក្រោយពីមានករណីនេះ កើតឡើង អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែន សុខ ដឹកនាំដោយលោកអភិបាលខណ្ឌលី សាវេត និងអភិបាលរងខណ្ឌម៉ូវ ម៉ានិត បាន ដឹកនាំកម្លាំងទៅជួយអន្ដរាគមន៍ភ្លាមៗផង ដែរ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ខណ្ឌសែនសុខបានឱ្យដឹងថា នៅពេលដែល កើតករណីនេះ ម្ចាស់រថយន្ដដឹកអុស បាន បញ្ចេញចរិត និងឫកពារច្រង៉េងច្រង៉ាង រួម ទាំងស្ដីឱ្យអ្នកកាសែតទៀតផង នៅពេលចុះ ទៅយកព័ត៌មាន ។
ទាក់ទិនបញ្ហាខាងលើនេះ អភិបាលខណ្ឌ សែនសុខ លោកលី សាវេត បានថ្លែងអំពាវ នាវឱ្យដល់ម្ចាស់រថយន្ដដឹកទំនិញធុនធំទាំង ឡាយណា មិន ត្រូវធ្វើដំណើរចូលមកទីប្រជុំ ជននោះឡើយ ពីព្រោះតែវាអាចបង្កគ្រោះ ថ្នាក់ចរាចរដល់ប្រជាពលរដ្ឋ ក៏ដូចជាបំផ្លាញ ទ្រព្យសម្បត្ដិរបស់រដ្ឋជាដើម ។
លោក ម៉ូវ ម៉ានិត អភិបាលរងខណ្ឌនៅកន្លែងកើតហេតុ