Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វិទ្យា​ស្ថាន និង​សា​លា​រៀន អន្ដរ​ទ្វីប អា​មេរិ​កាំង ប្រារឰ​កម្ម​វិធី​អបអរ​សាទរ ទិវា​អន្ដរ​ជាតិ​នារី ខួប​លើក​ទី​១០២ ឆ្នាំ​២០១៣

$
0
0

កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ វិទ្យាស្ថាន និងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានប្រារឰនិងអបអរសាទរ ទិវាអន្ដរជាតិនារី ៨មីនា ខួបលើក ទី១០២ ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក នៅសាលប្រជុំ វិទ្យាស្ថាន និងសាលារៀន អន្ដរទ្វីប អាមេរិកាំង ដើម្បីអបអរសាទរទិវាអន្ដរជាតិនារី លើកកម្ពស់សិទ្ធិសេរីភាព តម្លៃរបស់ស្ដ្រី និងការពារផលប្រយោជន៍ របស់ស្ដ្រីផងដែរ។   

លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធាននិងប្រធានចាងហ្វាង នៃវិទ្យាស្ថាន និងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានលើកឡើងថា ស្ដ្រីគឺជាធនធានដែលមាន សក្ដានុពលក្នុងការចូលរួមចំណែក អភិវឌ្ឍសង្គមជាតិ ការលើកកម្ពស់សមភាពយេនឌ័រ ជាក់ស្ដែងនៅវិទ្យាស្ថាន និងសាលារៀនរបស់លោក តែងតែចូលរួមគាំទ្រ និងលើកកម្ពស់ស្ដ្រី ផ្ដល់កម្លាំងចិត្ដដល់ស្ដ្រី តាមរយៈការផ្ដល់តួនាទីសំខាន់ៗ ក្នុងជួរថ្នាក់ដឹកនាំការងារ អប់រំរបស់សាលា ជាអ្នកសម្រេចចិត្ដលើការងារធំៗ។ លោកឧកញ៉ាបានបន្ថែមថា ស្ដ្រីគឺជាមេដឹកនាំសេដ្ឋកិច្ច ជាមេដឹកនាំគ្រួសារ និងជាមេដឹកនាំលើ គ្រប់វិស័យក្នុងសង្គម ស្ដ្រីគឺជាមនុស្សដែលមានភាពទន់ភ្លន់ ផ្ដល់ភាពកក់ក្ដៅ ផ្ដល់នូវទំនុកចិត្ដ ផ្ដល់នូវភាពត្រជាក់ត្រជំ និងភាពស្និទ្ធស្នាល។

បុរសគ្រប់រូបត្រូវផ្ដល់នូវ សេចក្ដីស្រឡាញ់ និងគោរពរាប់អាន ចំពោះនារីគ្រប់រូបមិនថា អ្នកនោះជាកូនស្រី បងស្រី អ្នកមីង លោកយាយ ឬ ជាភរិយារបស់គេឡើយ ពីព្រោះថាបងប្អូនសាច់ញាតិរបស់យើង ពួកគាត់ក៏ជាស្ដ្រីដូចគេដែរ មិនតែប៉ុណ្ណោះបុរសគ្រប់រូប មិនត្រូវប្រកាន់ខ្លួន រើសអើងការងារស្រ្តី ផ្ទុយទៅវិញត្រូវចេះ ជួយសម្រាលការងារផ្ទះរបស់នារី ដោយការយោលយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ។ ដោយលោកបាន គូសបញ្ជាក់ថា “ការចូលរួមពីនារីច្រើន គឺភាពជោគជ័យនឹងកើត មានកាន់តែច្រើន”។

លោកស្រី សាត សារឿន ចាងហ្វាងទទួលបន្ទុករដ្ឋបាលអប់រំ និងជាប្រធានផ្នែកលេខាធិការ កម្មវិធីសិក្សាបានមានប្រសាសន៍ថា ស្ដ្រីនៅឆ្ងាយពីការអប់រំនាំឱ្យ ស្ដ្រីខ្វះនូវសេចក្ដីក្លាហាន និងទំនុកចិត្តលើខ្លួនឯង  ដែលជាកត្ដាធ្វើឱ្យស្ដ្រីមិនអាច តតាំងជាមួយបុរសបានទាំងសមត្ថភាព និងកម្លាំងកាយ ជាហេតុធ្វើឱ្យការអភិវឌ្ឍគ្រួសារ និងសង្គមមានការយឺតយ៉ាវ។ ទន្ទឹមនឹងនេះ ជនអគតិមួយចំនួនបានឆ្លៀត ឱកាសប្រើប្រាស់ចំណេះដឹង ផ្សព្វផ្សាយរូបភាពអាសអាភាស តាមទូរសព្ទដៃទំនើបៗ បណ្តាញគេហទំព័រ ហ្វេសប៊ុក និងបញ្ចាំងរឿងអាសអាភាស បង្កឱ្យមានអំពើអវិជ្ជមាន គ្រប់រូបភាពមកលើស្ត្រី ហើយតាមរយៈការចម្លងយក វប្បធម៌មិនល្អពីបរទេស បុរសមួយចំនួនបានមើលរំលងវប្បធម៌ខ្មែរ ប្រព្រឹត្តអំពើអសីលធម៌ មកលើស្ត្រីទន់ខ្សោយ និងកុមារ ដែលធ្វើឱ្យស្ត្រីប្រឈមនឹងភាពក្រីក្រ អំពើហិង្សា សុខភាព ស្មារតី និងការបំពានគ្រប់បែបយ៉ាង។ លោកស្រីបានបន្តថា ការពិតបុរស និងស្រ្តីគឺជាដៃគូគ្រួសារ បើស្រ្តីមានបញ្ហា គ្រួសារ និងសង្គមជាតិក៏គ្មានការអភិវឌ្ឍដែរ។

ស្ថិតក្នុងឱកាសនោះដែរ វិទ្យាស្ថាន និងសាលារៀនក៏បានរៀបចំ ឱ្យមានការសូត្រកំណាព្យអំពី ការចូលរួមរបស់ស្ត្រី ដើម្បីបង្ហាញពីការឱ្យតម្លៃ និងការគោរពស្រឡាញ់ចំពោះស្ដ្រីគ្រប់រូប ដែលបានខិតខំប្រឹងប្រែងគ្រប់ភារកិច្ច ការងារក្នុងការអភិវឌ្ឍសាលា និងជួយចូលរួមចំណែកធ្វើឱ្យ សង្គមជាតិយើងកាន់តែប្រសើរឡើង៕

Looking Today


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>