ភ្នំពេញៈ ស្រ្តី និង កុមារី នឹងត្រូវបាន ផ្តល់ជាពិសេស ជាមួយនឹង ការចូលទស្សនា និងជិះឧបករណ៍ កម្សាន្ត ដោយស៊េរី រយៈពេលពេញ១ថ្ងៃ នៅសួនកម្សាន្តឌ្រីមលែនឌ៍ ក្នុងឱកាស ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៣នេះ ។
ការផ្តល់ជូន ការចូលទស្សនា និង ការជិះឧបករណ៍កម្សាន្ត ដោយឥតគិតថ្លៃ គ្មានដែនកំណត់ សម្រាប់នារី ត្រូវបាន ធ្វើឡើង ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១១:៣០នាទីយប់។ នេះ បើតាមការឱ្យដឹង របស់តំណាងសួងកម្សាន្តឌី្រមលែនឌ៍ ។
ប្រភពដដែល បានឱ្យដឹងថា ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែគាំទ្រ សួនកម្សាន្តទំនើប ឌ្រីមលែនឌ៍ ក៏នឹងទទួលបាន ការចូលទស្សនា ដោយមិនបាច់ទិញ សំបុត្រ (តម្លៃ ២០០០រៀល) សម្រាប់ រយៈពេល ១ខែ ចាប់ពីថ្ងៃទី១ ដល់ ៣១ ខែមីនា ឆ្នាំ ២០១៣ ។
ប្រភពដដែល បញ្ចាក់ថា នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៣ ក្នុងរដូលកាលមហាកក្រើកនេះផងដែរ ក៏មានការផ្តល់ភាពសប្បាយរីករាយ ជាមួយនឹងការប្រគុំតន្ត្រីប្រចាំឆ្នាំរបស់ ឌ្រីមលែនឌ៍ ដែលប្រជុំ ដោយតារា ល្បីៗនៅកម្ពុជា ដូចជា កញ្ញា ឱ្យកសុគ្ធកញ្ញា លោក ឆាយ វីរៈយុទ្ធ តារាសំលេងពីរ កញ្ញារ៉ូលីន និង កាតុក រួមជាមួយតារាល្បីៗ ជាច្រើនទៀត ៕