កណ្តាលៈ ក្មេងស្រីអាយុ២ឆ្នាំ ម្នាក់ជិះកង់ជាមួយ ជីដូនដល់គល់ស្ពាន ហើយដោយសារ រថយន្តឡើង ស្ពាន ច្រើនបណ្តាលស្ទះ ក៏រថយន្តដឹកសិស្សមួយគ្រឿង ថយក្រោយ មិនបានមើល បានប៉ះកង់ ដួលធ្លាក់ ក្មេងបោកទៅ នឹងកង់រថយន្ត។ ភ្លាមៗនោះ អ្នកបើកបររថយន្តបានដឹង ក៏ចុះមកលើកក្មេង ស្រីរងគ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ជាអកុសល ពេលទៅដល់ មន្ទីរពេទ្យ ក្មេងស្រីរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅ ហើយ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣ នៅចំណុចផ្លូវសាធារណៈ ភួមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធី ស្រីពេជ្រ ភេទស្រី អាយុ២ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារមាន ភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកឯរថយន្ត ដែលប៉ះជាមួយកង់ធ្លាក់ ក្មេងស្រីរងគ្រោះបោកទៅ នឹងកង់ រថយន្ត រហូតដល់ស្លាប់នោះ ជារថយន្តដឹកសិស្សសាលា របស់អាមេរិកាំងប្រ៊ីជ អ្នកបើកបរមាន ឈ្មោះ សាន ស៊ីមឡាយ ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅ ភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងទៀតថា មុនពេលកើតហេតុរថយន្តដឹក សិស្សសាលា អាមេរិកកាំងប្រ៊ីជ បានដឹកសិស្ស ត្រឡប់ទៅកាន់ លំនៅដ្ឋានវិញ លុះទៅដល់ចំណុច គល់ស្ពានព្រែកតាព្រហ្ម ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ដោយមានរថយន្តមួយគ្រឿង ទៀតដឹកផ្លែស្វាយ បានឡើងស្ពានមុន ហើយក៏ ប្រទះនិងរថយន្ត ដឹកដី មួយគ្រឿងទៀតឡើងស្ពាន មុនបើកបញ្ជ្រាស ទិសគ្នាពេលនោះរថយន្ត ដឹកស្វាយនោះក៏ឈប់លើ គល់ស្ពាន រួចហើយបានថយក្រោយវិញ ចំណែកឯរថយន្ត ដឹកសិស្សសាលា អាមេរិកកាំងប្រ៊ីជ ដែលបើកពី ក្រោយ រថយន្តដឹកស្វាយនោះ ក៏បានថយក្រោយដែរ ដោយមិនដឹងថា មានកង់នៅពីខាងក្រោយ ក៏ប៉ះកង់ បណ្តាលឲ្យ ដួលកង់ធ្លាក់ក្មេង រងគ្រោះទៅប៉ះ និងកង់រថយន្តបន្ទាប់មក អ្នកបើកបររថយន្តបានដឹកថា ប៉ះ ក្មេងរងគ្រោះ ហើយបាននាំក្មេងរងគ្រោះយកទៅមន្ទីរពេទ្យពេលដល់មន្ទីរពេទ្យ ក្មេងរងគ្រោះ បានដាច់ខ្យល់ស្លាប់ ។
បន្ទាប់មកនគរបាលចរាចរចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួចក៏ប្រគល់ សាកសពទៅឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងវត្ថុតាងត្រូវអូសយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំដោះ ស្រាយគ្នាជាក្រោយ៕