Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ ជប់លៀងជូនដំណើរ ក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ មុនត្រឡប់ ទៅស្រុកកំណើត

$
0
0

បន្ទាយមានជ័យៈ បន្ទាប់ពីបំពេញបេសកម្ម ការងារវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ នៅស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ អស់រយៈពេលជាង៣ខែកន្លងទៅនោះ ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ក្រុមទី៤៧ ដល់ពេលបញ្ចប់ការងាររបស់ខ្លួន និងវិលត្រឡប់ទៅស្រុកកំណើតវិញ ចូលរួមពិធីបុណ្យភ្ជុំ។

នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ លោក លី សារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានរៀបចំជប់លៀងញ៉ាំអាហារសាមគ្គី ជូនដំណើរដល់យុវជន ស្ម័គ្រចិត្តយ៉ាងអធិកអធម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុង អឿន អភិបាលខេត្ត បន្ទាយមានជ័យ លោក អ៊ុំ ភ័ណសុផល អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួម ពីភ្ញៀវកិត្តយស ដែលជាមន្ត្រីរាជការគ្រប់មន្ទីរជុំវិញខេត្តជាច្រើនរូបផងដែរ។

ក្នុងឱកាសដ៏សោមនស្សរីករាយនោះ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភដល់ក្រុមយុវជន ដែល ត្រូវវិលត្រឡប់ទៅស្រុកកំណើត រួមទាំងគ្រួពេទ្យ និងអ្នកបើកបរក្នុងម្នាក់ៗ៥ម៉ឺនរៀល។ ដោយឡែក ក្រុមយុវជនដែលមិនទាន់បញ្ចប់ការងារនោះ ទទួលបានម៉ាស៊ីនភ្លើងចំនួន៤គ្រឿង ដើម្បីយកទៅបម្រើ ការងារពេលចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ និងដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើឯកសារ ផ្សេងៗ។

ជួសមុខឲ្យក្រុមយុវជនស្មគ្រ័ចិត្ត លោក រ៉ុន តូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានកោត សរសើរ ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ពិសេសមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ ដែលតែងតែផ្គត់ផ្គង់ និងឧបត្ថម្ភរាល់ការខ្វះខាតរបស់យុវជន អំឡុងចុះបំពេញការងារ មិនត្រឹមតែ ប៉ុណ្ណោះរាល់ការវិលត្រឡប់ទៅស្រុកកំណើតរបស់យុវជន លោកប្រធានមន្ទីរតែងតែ ជប់លៀងជូន ដំណើររហូតមក៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>