Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្រ្តី អ.ហ ខេត្តកំពង់ធំ នាំយកថវិកា ១ពាន់ដុល្លារ ជូនគ្រួសារ ដែលបាត់បង់ស្វាមី ដោយសារគ្រោះ ថ្នាក់ចារាចរ

$
0
0

កំពង់ធំៈ ដោយក្តីអាណិតអាសូរ និងមើល ឃើញពីការលំបាក ក្នុងជីវភាព របស់ក្រុមគ្រួសារមួយ ដែល មានកូនរហូតដល់៤នាក់ ហើយត្រូវបុរសជាប្តី និងឳពុកស្លាប់ចោល ព្រោះគ្រោះថ្នាក់ចរាចរនោះ នៅព្រឹក ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១២ មន្រ្តីកងរាជអាវុធហត្ថ (អ.ហ) ខេត្តកំពង់ធំ បាននាំយកថវិកា១ពាន់ដុល្លារ ដែលអំណោយរបស់សម្បុរសជននានា ទៅជូនក្រុមគ្រួសារដែលកំពុងជួបការលំបាកមួយនេះ ដើម្បីដោះ ស្រាយជីវភាព។

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ លោកវរៈសេនីយ៍ត្រី ប៊ុន  ឃី អនុប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិ ធម៌កងរាជអាវុធហត្ថខេត្តកំពង់ធំ តំណាងឲ្យមេបញ្ជាការអាវុធហត្ថខេត្ត បាននាំយកទឹកប្រាក់១ពាន់ដុល្លារ ដែលបានសម្បុរសជននានា ទៅប្រគល់ជូនដល់ដៃក្រុមគ្រួសារមួយ ដែលកំពុងជួបការលំបាក ដោយសារ បុរសជាប្តី និងជាឳពុកស្លាប់ចោល ដល់នៅលំនៅដ្ឋានស្ថិតក្នុងភូមិលាវ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

លោក វរៈសេនីយ៍ បានថ្លែងទៅកាន់គ្រួសារសពថា បន្ទាប់ពីបានទទួលព័ត៌មាននូវសោកនាដកម្មបណ្តាល ឲ្យបាត់បង់សមាជិកគ្រួសារ ដែលជាបង្គោលដ៏សំខាន់ ព្រោះតែគ្រោះថ្នាក់ចរាចរនាពេលកន្លងមក មាន សប្បុរសជនអាណិតអាសូរ ក៏បាននាំគ្នាប្រមូលថវិកា បាន១ពាន់ដុល្លារ ជួយឧបត្ថម្ភ គ្រាន់ដោះស្រាយ ជីវភាព។

អ្នកស្រី អ៊ឹម  ឡែម អាយុ ៤១ ឆ្នាំ ត្រូវជាប្រពន្ធរបស់សព បានសំដែងនូវក្តីរំភើបលាយឡំ និងការក្រៀម ក្រំក្នុងចិត្ត បានជូនពរដល់សប្បុរសជន ទាំងទឹកភ្នែករលីងរលោង សូមទេវតាជួយថែរក្សាសប្បុរសជនជួប តែសេចក្តីសុខ និងរកស៊ីមានបានជារៀងរហូត។

គួររំលឹកថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ លោក ហ៊ឹម អឿន អាយុ ៤២ឆ្នាំ បានជិះម៉ូតូពីក្រោយមិត្ត ទៅចូលរួមបុណ្យនៅវត្តត្នោតជុំ លុះជិះទៅដល់ភូមិតាញ៉ោក ឃុំប្រាសាទ ត្រូវរថយន្តបុកបណ្តាលឲ្យដាច់ ជើងមួយកំណាត់ ហើយស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។  ការបាត់បង់ជីវិតបុរសជា បង្គោលគ្រួសារនេះ បានបន្សល់ទុកនូវប្រពន្ធ ក្លាយជាស្រ្តីមេម៉ាយ និងកូន៤នាក់កំព្រា មិនតែប៉ុណ្ណោះ ប្រឈមនឹងបញ្ហាជីវភាពជាខ្លាំង៕

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>