Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រារព្ធ ទិវានារី អន្តរជាតិ ៨ មីនា ឆ្នាំ២០១៣ ខេត្តកំពង់ឆ្នាំង

$
0
0

កំពង់ឆ្នាំង ៖ នៅទីស្នាក់ការ គណបក្ស ប្រជាជនខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៣ មានប្រារព្ធពិធី អបអរសាទរ ខួបលើកទី១០២ ទិវាអន្តរជាតិ នារី ៨ មីនា ២០១៣ ក្រោម អធិបតីភាព ដ៍ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង ព្រះ បរមរាជវាំង និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង ។

ពិធីខាងលើនេះ បានប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួម ជាគណៈអធិបតី លោក បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី អមនាយករដ្ឋមន្ត្រី និងជាអនុ ប្រធានទី១ ក្រុមការងារ ថ្នាក់កណ្តាល ចុះជួយ ខេត្ត លោក គុយ សុផល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង លោក បណ្ឌិត ទូច ម៉ារីម អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរនានា ជុំវិញខេត្ត លោក លោកស្រី ប្រធានក្រុមហ៊ុន សហគ្រាស អង្គការ សង្គម ស៊ីវិល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនស្ម័គ្រចិត្ត វាស់វែងដីធ្លីសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីបច្ចេកទេស អភិបាល និងក្រុមប្រឹក្សាក្រុង-ស្រុក-ឃុំ ក្នុងខេត្តកំពង់ឆ្នាំង ចូលរួមជា ច្រើនកុះករ ។

ថ្លែងទៅកាន់ អង្គពិធី លោកស្រី ប៉ាល់ យឿន ប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ឆ្នាំង បានមាន ប្រសាសន៍ឲ្យដឹងថា ដើម្បីស្ត្រីទទួលបាន នូវការ គោរពសិទ្ធិ សេរីភាព ព្រមទាំងការ ទទួលស្គាល់ នូវ តម្លៃនៃការចូលរួម ដោយស្មើភាព ក្នុងការអភិវឌ្ឍន៍គ្រួសារ និងប្រទេសជាតិ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុក ការអភិវឌ្ឍន៍សមត្ថភាពស្ត្រី និងយុវវ័យ គឺជាសកម្មភាពចម្បង និងចាំបាច់បំផុត ដើម្បីបញ្ចូលស្ត្រី និងយុវនារី ក្នុងកម្លាំង ចលករដ៏សំខាន់ សម្រាប់ពន្លឿន កិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ ។

សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាប្រធាន ក្រុមការងារ ថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ក្នុងឱកាស សំណេះ សំណាលនោះ បានលើកឡើងថា ក្នុងការលើកកម្ពស់ស្ត្រី ឲ្យស្ត្រីមានសិទ្ធិស្មើគ្នា ឱកាសដូចគ្នា ដើម្បី ពន្លឿន ការអភិវឌ្ឍន៍ផ្តោតសំខាន់ ផ្តល់តម្លៃដល់សក្តានុពលមនុស្ស តាមរយៈ ការលើក កម្ពស់ សិទ្ធិ និងឱកាសដូចគ្នា រវាងស្ត្រី និងបុរស ក្នុងការ ទទួលបាននូវចំណេះដឹង និងជំនាញ បច្ចេកទេស គ្រប់ផ្នែក និងឲ្យស្ត្រី ចូលរួមជាអ្នកដឹកនាំ លើគ្រប់វិស័យក្នុងសង្គម  បច្ចុប្បន្ន ស្ត្រី ជាងពាក់ កណ្តាល នៃប្រជាពលរដ្ឋ បានជួយរំលែកបន្ទុកគ្រួសារ និងសង្គម ការកសាង និង អភិវឌ្ឍន៍ប្រទេសជាតិ។   

សម្តេច ចៅហ្វាវាំង គង់ សំអុល បានមានប្រសាសន៍បន្តឲ្យដឹងថា ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន មាន គោលនយាបាយ និងយុទ្ធសាស្រ្ត លើក កម្ពស់ សមភាពយេនឌ័រ និងអនុវត្ត គ្រប់ក្រសួងស្ថាប័ន ដើម្បីឲ្យស្ត្រីទទួលបានផល និងគ្រប់គ្រង ធនធាន របស់ខ្លួន ដើម្បីធ្វើឲ្យល្អប្រសើរឡើង នូវកំណើនសេដ្ឋកិច្ច រក្សានូវសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសង្គម ព្រមទាំងលើកកម្ពស់សិទ្ធិ និង សេចក្តីថ្លៃថ្នូរ តម្លៃស្ត្រី និងគ្រួសារ ខ្មែរផងដែរ ។

ជាកិច្ចបញ្ចប់ សម្តេចចៅហ្វាវាំង គង់ សំអុល និងគណៈអធិបតី ដែលអញ្ជើញចូលរួម បានចែកអំណោយ ជានិមិត្តរូបចាស់ព្រឹទ្ធាចារ្យ ស្ត្រីពិការ និង សិស្សក្រីក្រ រួមនឹងចែកក្រុមរបាំ សិស្ស សាលាគំរូក្រុង ចំនួន ៣០០ ដុល្លារអាមេរិក ព្រមទាំងអ្នកចូលរួមប្រមាណជាង ៦០០ នាក់ ដោយ ក្នុងម្នាក់ៗ ទទួលបានអាវយឺត ១ សារុង១ និងថវិកា ១ម៉ឺនរៀល ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>