Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ព្រះសង្ឃ១០០អង្គ ចាប់ផ្តើម ប្រោសព្រំ តាមបណ្តាផ្លូវ ក្នុងក្រុងព្រះសីហនុ និងផ្លូវជាតិលេខ ៤

$
0
0

ព្រះសីហនុៈ ព្រះសង្ឃ និមន្តមកពីរាជធានីភ្នំពេញ និងព្រះសង្ឃក្នុងខេត្តព្រះសីហនុ ប្រមាណជា ១០០អង្គ បាន និងកំពុងនិមន្ត សូត្រមន្តប្រោះព្រំ រំដោះគ្រោះ បណ្តេញឧបទ្រុបចង្រៃ នៅតាមបណ្តោយផ្លូវ ក្នុងក្រុងព្រះសីហនុ និងបណ្តោយផ្លូវជាតិលេខ ៤ ព្រមទាំងកណ្តាលចំណុច ដែលបានកើតនូវគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នាពេល កន្លងមកផងដែរ ។

ពិធីប្រោសព្រំ តាមបណ្តាផ្លូវ ជាលើកទី២ បន្ទាប់ពីមានការប្រកាសអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ត្រូវបានរៀបចំឡើង ដោយក្រុម ការងារសង្គម តាមបណ្តាញហ្វេកប៊ុក ព័ត៌មានជាតិ ដោយសេរីថ្មីៗ និងប្រតិកម្មរហ័ស លោក ខាន់ ច័ន្ទសុផល ជាប្រធាន រួមនឹងសមាជិកក្នុងក្រុម មានព្រះតេជគុណ ធឹង ច័ន្ទត្រា ព្រះចៅអធិការវត្ត ប៉ាឆា ខេត្តក្រចេះ រួមនឹងលោកវេជ្ជបណ្ឌិត ឆឹម ជីវី ។

នៅក្នុងពិធីប្រោសព្រំ ដែលចាប់ផ្តើមឡើង នៅវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៣ ក្រោមកំដៅ ព្រះសូរសែង ក៏មានការអញ្ជើញចូលរួម ពីមន្រ្តីសាលាខេត្តព្រះសីហនុ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំនៃមន្ទីរធម្មការ ខេត្តព្រះសីហនុ លោកនាយ កុយ លោកយាយ ណយ សំណាង ព្រមទាំងអាណា ព្យាបាល ជនរងគ្រោះ ដែលបានជួបឧប្បតិ្តហេតុ គ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័រ បុករថយន្តតារាចម្រៀង ខេមរៈ សិរីមន្ត កាលពីរាត្រីថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០១៣ ។ នៅតាមបណ្តាដងផ្លូវ គេសង្កេតឃើញ មានប្រជាពលរដ្ឋជាច្រើន បានចូលរួមហែរហម អមតាមដងផ្លូវ ព្រមទាំងដាក់ទឹក អប់ផ្កា ប្រគេន ព្រះសង្ឃ ប្រោះព្រំ ដើម្បី នាំមកនូវសិរីសួស្តី សេចក្តីសុខ ចំពោះខ្លួនផងដែរ ។

សូមបញ្ជាក់ថា ពិធីនិមន្តសូត្រមន្ត ប្រោសព្រំ តាមដងផ្លូវ បានធ្វើរួចម្តងមកហើយ កាលពីថ្ងៃទី ០៣ ខែមីនា នៅ តាមបណ្តោយវិថី ព្រះនរោត្តម ហើយពិធីប្រោស ព្រំលើកទី២នេះ គេសង្កេតឃើញមានការឧបត្ថម្ភគាំទ្រ ពីប្រជា ពុទ្ធបរិស័ទ តាមរយៈការផ្តល់ជាកម្លាំងចិត្ត និងថវិកាមួយចំនួនផងដែរ ដើម្បីព្រះសង្ឃ និងការចំណាយ ផ្សេងៗ ។

តាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងរយៈ ២ខែ ក្នុងដើមឆ្នាំ ២០១៣ គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិត មនុស្ស រហូតជាង ១០នាក់ និងរងរបួសជាច្រើននាក់ផ្សេងទៀត ជាក់ស្តែង កាលពីអំឡុងពេលចូលឆ្នាំចិន រថយន្តកាមរី បាឡែន ១គ្រឿង បានក្រឡាប់ផ្ទុះឆេះ បណ្តាលឲ្យយុវជន ៦នាក់ បានស្លាប់បាត់បង់ជីវិត ហើយកាលពីថ្ងៃទី០៧ ខែមីនា កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀត ដោយរថយន្តកុងតឺន័រ បានបុកពេញទំហឹង ទៅលើ រថយន្តក្រុមតារាចម្រៀង ខេមរៈ សិរីមន្ត ស្លាប់រហូតដល់ ៧នាក់ ។

គ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវនាពេលបច្ចុប្បន្ន កំពុងតែក្លាយជាក្តីកង្វល់ ដ៏ធំធេង សម្រាប់ប្រជាពលរដ្ឋខ្មែរទូ ទៅ ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ។ ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងនូវក្តី កង្វល់របស់សម្តេច និងបានស្នើឲ្យព្រះសង្ឃ ទូទាំងប្រទេស និមន្តប្រោះព្រំនៅតាមបណ្តាផ្លូវនានា ដែល ឧស្សាហ៍កើតគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឲ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិត ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles