កំពង់ធំៈ លោកផាន់ សុផេង សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ អនុប្រធាន ក្រុមការងារ ចុះជួយស្រុកសណ្តាន់ សំបូរ ស្ទោងនិង សហការី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ បានអញ្ជើញ ជាអធិបតី ក្នុងពិធី បុណ្យឆ្លងសមិទិ្ធផល នានា នៅក្នុងវត្តក្បាលដំរី ស្ថិតនៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
លោក បានធ្វើរបាយការណ៍ គូសបញ្ជាក់ថា សមិទិ្ធផល ដែលត្រូវដាក់សមោ្ពធ ឆ្លងនៅពេលនេះ រួមមាន ព្រះវិហ៊ា ដងទង់ របង ក្លោងទ្វារ និង សមិទ្ធិផល ផ្សេងៗទៀត ។ ក្នុងឱកាសនោះលោកផាន់ សុផេង បានសំដែងនូវការកោតសរសើរ ដល់គណៈកម្មការ ចំណុះជើងវត្ត ដែលបានមូលមតិគ្នា ក្នុងការកសាង នូវសមិទិ្ធផលនានា នៅក្នុងវត្ត ទំរីងមាន ការរីកចំរើនជាលំដាប់ កាយវិការនេះពិតជា បានចូលរួមយ៉ាងសកម្ម បំផុតជាមួយរាជរដ្ឋាភិបាល កម្ពុជា ដើម្បីលើកស្ទួយ វិស័យព្រះពុទ្ធសាសនា ដែលជា សាសនារបស់ រដ្ឋអោយ មានការរីកចំរើនព្រោះថា ទីវត្តអារាម ក៏ជាកន្លែង អប់រំមនុស្សទូទៅ អោយប្រព្រឹត្ត តែអំពើល្អ។
ក្នុងឱកាសនោះ លោក ផាន់ សុផេង បានផ្តាំផ្ញើដល់លោកយាយ លោកតានិង គណៈកម្មការ អាចារ្យចំណុះជើងវត្ត ជួយថែរក្សាសមិទិ្ធផល ទាំងនេះឲ្យបានគង់វង្ស។ ចុងក្រោយលោក ផាន់ សុផេង បានប្រគល់ថវិកាចំនួន ១០លានរៀល ដល់គណៈកម្មការវត្តក្បាលដំរី ប្រកេនវត្ត ឈើទាលបច្ច័យ២០០ដុល្លារក ករិមចុះជួយ ឃុំ ១០០ដុល្លារ គណបក្សឃុំ៥០ដុល្លារ ឧបត្ថម្ភក្រុម យុវជនស្ម័គ្រចិត្ត២ ក្រុមមួយក្រុមៗ ទឹកបរិសុទ្ធ ១៣កេស ថវិកា២០០ដុល្លារ យាយ តា១០០នាក់ម្នាក់ៗ ទទួលបានកំណាត់ស ១ដុំ ថវិកា ១ម៉ឺនរៀលនិង កាត់ខ្សែបូណ៍សម្ពោធ សមិទិ្ធផល នានា ក្នុងវត្ត ចាប់ពីពេលនេះតទៅ៕