Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកហេង រតនាៈ ​គណបក្សប្រជាជន​ មានផែនការ ដណ្តើម​ អាសនៈ៨លើ​ ១១សំឡេងនៅ ខេត្តកណ្តាល

$
0
0

កណ្តាលៈ អនុប្រធាន គណៈពង្រឹងមូល ដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ គណៈពង្រឹងមូលដ្ឋាន ស្រុកល្វាឯម លោក ហេង រតនា បានមានប្រសាសាន៍ថា ក្នុងការបោះឆ្នោតសកលអាណត្តិទី៥ ដែលនឹងប្រព្រឹត្តឡើង នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នេះគណបក្សប្រជាជន កម្ពុជា មានផែកការដណ្តើម អាសនចំនួន៨ លើ១១សំលេង ប្រចាំនៅខេត្តកណ្តាល។

លោងហេង រតនា បានថ្លែងយ៉ាងដូច្នេះខណៈដែល លោកបានចុះសំណេះសំណាល ជាមួយ សមាជិក-សមា ជិកា បក្សនៃស្រុកល្វាឯម ជាង៣០០នាក់ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ នៅទីស្នាក់ការ បក្សស្រុកល្វាឯម ខេត្តកណ្តាល។ លោកបានមានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ពុជា មានសំឡេងច្រើន សម្រាប់ ខេត្តកណ្តាលទាំង មូលដូច្នេះហើយ វានឹងមិនបាកនោះទេ សម្រាប់ផែនការ នោះ។

លោកបន្តថា "ដើម្បីអនុវត្តន៍ ផែនការនេះស្រុកនីមួយៗ មានផែនការរបស់ ខ្លួន...ហើយបើនិយាយអំពី កម្លាំងរបស់យើងនៅ ខេត្ត កណ្តាល មានសមាជិកបក្សជាង៥សែន នាក់ហើយបើយើងគិតប្រាំសែននាក់តួលេខមូល។ និយាយ យើងអាច រក្សាបានចំនួន៨កៅអី។ ដូច្នេះហើយគុណភាពសមាជិកបក្ស របស់យើង មើលឃើញថា គ្រប់គ្រាន់សម្រាប់ ដណ្តើមយ៨កៅអី  "។

ជាមួយគ្នានោះដែរ លោក ហេង រតនា ក៏បានមានប្រសាសន៍ផងដែរថា កាលពីពេលកន្លង ទៅមានសមាជិក បក្សមួយចំនួន មានភាពមិនប្រក្រតី ហើយថាសមាជិកនោះស្លៀកពាក់ខោអាវ គណបក្សប្រជាជន ចាយវាយ លុយរបស់គណបក្ស ប្រជាជនតែបែជាទៅ ជាបោះឆ្នោតឲ្យគណបក្ស ដទៃទៅវិញ។ លោក ក៏បានទទូល ស្គាល់ ផងដែរ ចំពោះសំឡេងសមាជិកបក្ស របស់លោក បានថយចុះបន្តិចបន្ទួច ក៏ប៉ុន្តែការថយនោះ ភាគច្រើន គឺពួកគេ បានផ្លាស់ប្តូរទីលំនៅ និងស្តាប់តាមពាក្យបោក ប្រាស់របស់មេដឹកនាំ បក្សដទៃដែលបោក ពួកគេថាឲ្យ នេះឲ្យនោះជាដើម។

លោកក៏បានបញ្ជាក់ផងដែរថា សមាជិករបស់គណបក្ស ប្រជាជននៅខេត្តកណ្តាល ទាំងមូលមាន ជាង៥សែន នាក់ លើប្រជាដែលមានឈ្មោះបោះឆ្នោត ជិត៨សែននាក់នោះ។ ហើយលោករំពឹងថា គណបក្សប្រជាជន នឹងទទូល បានសំឡេងតំណាងរាស្រ្តចំនួន៨ពិតប្រាកដនៅក្នុងខេត្តកណ្តាលនេះដោយសារតែ គណបក្ស ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចទាំងបី បាននាំមកឲ្យប្រទេសជាតិមានសុខសន្តិភាព ការអភិវឌ្ឍន៍រីកចំរើនគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ធរាសាស្រ្តទឹក សាលារៀន មន្ទីរពេទ្យ និងសមិទ្ធផល ជាច្រើនទៀត។

ជាមួយគ្នានោះដែរ លោកហេង រតនា ក៏បានអំពាវនាវដល់សមាជិក-សមាជិកា បក្សទាំងអស់ ត្រូវតែពង្រឹងទំនាក់ទំនង និងជួយដល់ប្រពលរដ្ឋខ្លួនបន្ថែមទៀត គ្រាដែលពួកគាត់ជួបការលំបាក នឹងត្រូវចេះឆ្លើយតបទៅនឹងពាក្យ បោកប្រាស់របស់គណបក្ស ដទៃដែលតែង មូលបង្កាច់ដល់គណ បក្សប្រជាជនជាដើមនោះ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>