Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមមន្រ្តី សហជីពគ្មាន សង្ឃឹមថា នឹងតំលើង ប្រាក់ខែកម្មករ

$
0
0

ភ្នំពេញ៖ ក្រុមមន្រ្តីសហជីព ដែលធ្វើការទាក់ទង ទៅនឹងកម្មករបាន ថ្លែងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ថា កិច្ចប្រជុំ ដែលត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ដើម្បីពិភាក្សា អំពីការតំឡើងប្រាក់ ដល់កម្មករផ្នែក វាយនភណ្ឌ និងផលិតស្បែក ជើងនោះ ពួកគេមិនសង្ឃឹមថា នឹងតំឡើងប្រាក់ខែ តាមការស្នើឡើយ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិលថា កិច្ចប្រជុំដែលត្រូវធ្វើឡើង ដោយក្រុមការងារ ទី៨របស់រាជរដ្ឋាភិបាល កម្ពុជា នៅក្រសួង សង្គមកិច្ច នៅថ្ងៃទី១១ ខែមីនា នោះ លោកពុំមានសង្ឃឹមថា ខាងនិយោជកនឹង តំឡើងប្រាក់ខែ ដល់ក្រុមកម្មករ ចំនួន ១០០ដុល្លារ តាមការស្នើរបស់សហជីពនាពេលកន្លងមកនោះទេ។

លោកបន្ថែម ថា “សម្រាប់ខ្ញុំ ខ្ញុំគិតថាប្រហែលជាមិនអាចទេ ព្រោះនិយោជកមិនមានលទ្ធភាពក្នុងការ ធ្វើតាម សំណើ របស់សហជីពទេ”។
លោកបន្តថា បើទោះបីជាមន្រ្តីសហជីព ដែលបានចូលរួមប្រជុំជាមួយ គ្រប់ភាគីពាក់ព័ន្ធចំនួន៤លើក ដោយ បានលើកឡើងពីផលលំបាករ បស់កម្មករ ជាពិសេសបាន លើកបទបង្ហាញនានា ទៅនឹងជីវភាព រស់នៅប្រចាំថ្ងៃ របស់កម្មករក៏ដោយ ក៏ពួកនិយោជកមិនព្រមទទួលយកដែរ។

ប្រធានសហភាពសហជីពកម្ពុជា លោករ៉ុង ឈុន មានប្រសាសន៍ថា ចំពោះការស្នើសុំតំឡើង ប្រាក់ខែ១០០ ដុល្លារ ដល់កម្មករនោះ ហាក់នៅ មានគម្លាតឆ្ងាយ ដោយភាគីថៅកែរោងចក្រ មិនព្រមស្តាប់ ហេតុផលរបស់ ក្រុមសហជីពឡើយដោយពួកថៅកែយល់ព្រម តែ៧២ដុល្លារតែប៉ុណ្ណោះ។

លោកបញ្ជាក់ថា “និយោជកត្រូវតែ តំឡើងប្រាក់ខែ កម្មករយ៉ាងហោច ក៏១០០ដុល្លារ បើមិនបានប៉ុណ្នឹង ទេ នឹងមាន បញ្ហាកើតមានឡើង”។ លោកថា បើមិនព្រមតាមការស្នើទេនោះ នឹងពិតជាមានមហាបាតុកម្ម ដ៏ធំកើតមានឡើងជាក់ជាមិនខាន។

សូម បញ្ជាក់ថា កាលពីថ្ងៃទី២៦-២៧ខែកុម្ភៈក្រុមការងារទី៨ របស់រាជរដ្ឋាភិបាល បានបើកកិច្ចប្រជុំ អំពីការ តំឡើងប្រាក់ខែ ប៉ុន្តែត្រូវបានទទួលបានបរាជ័យ ហើយក៏បន្តមកថ្ងៃទី១ ខែមីនា ក៏បាន ធ្វើការជួបប្រជុំគ្នាជាថ្មី ម្តង ទៀតដោយមានការ ចូលរួមពីមន្រ្តីជាន់ខ្ពស់ នៃក្រសួងការងារ និងក្រសួង សង្គម កិច្ចព្រមទាំង មន្រ្តីសហជីព មួយចំនួននោះ ក៏ពុំមានលទ្ធផលល្អដែលអាចឲ្យសហជីពទទួលយកបាន៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>