Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បុគ្គលិក សាលាក្តីខ្មែរក្រហម ផ្នែកជាតិ នឹងចូលបម្រើការងារវិញ ដរាបណា ទទួលបានប្រាក់ខែ

$
0
0

ភ្នំពេញ៖បុគ្គលិកជាតិផ្នែកបកប្រែផ្ទាល់មាត់ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងការតុលាការកម្ពុជា (អ.វ.ត.ក) បានប្រកាសថា ពួកគេនឹងចូលបំពេញ ការងារវិញ លុះត្រាតែបញ្ហាប្រាក់បៀវត្សរ៍ត្រូវបានដោះស្រាយ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ខែមីនា ឆ្នាំ២០១៣ របស់សាលាក្តីខ្មែរក្រហម ស្តីពីការមិនបើកប្រាក់បៀវត្សរ៍ ជូនបុគ្គលិកជាតិ បានឲ្យដឹងថា បន្ទាប់ពីមិនបានទទួលប្រាក់បៀ វត្សរ៍អស់រយៈពេលបីខែនោះ កាលពីព្រឹកថ្ងៃទី៤ ខែមីនា បុគ្គលិកជាតិផ្នែកបកប្រែផ្ទាល់មាត់ នៃ អ.វ.ត.ក បាន ប្រកាសថា នឹងចូលធ្វើការវិញ លុះត្រាណាតែបញ្ហាប្រាក់បៀវត្សរ៍ ត្រូវបានដោះស្រាយ ។ បុគ្គលិកផ្នែកជាតិទាំងអស់ នៃ អ.វ.ត.ក កំពុងតែ ប្រឈម មុខនឹងបញ្ហានេះ គឺពួកគេមិនមានកិច្ចសន្យា ជាលាយលក្សណ៍អក្សរ និងមិនបានទទួលប្រាក់បៀវត្សរ៍ សម្រាប់ការងារដែលបានបំពេញ។

សេចក្តីប្រកាសនោះ បន្តថា ”ក្នុងឋានៈជាមេធាវី និងជាអ្នកការពារសិទ្ធិ សហមេធាវីនាំមុខអន្តរជាតិ តំណាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីតំណាង ដើមបណ្តឹងរដ្ឋប្បវេណី សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះអ្នកបកប្រែ និងបុគ្គលិកជាតិទាំងអស់។ ប្រាក់បៀវត្សរ៍ជាបញ្ហាសំខាន់បំផុត ដើម្បីឲ្យសវនាការអាចបន្តទៅមុខបាន”។

ប្រភពដដែលបន្ថែមថា “ដើម្បីគោរពផលប្រយោជន៍ របស់ដើមបណ្តឹងរដ្ឋប្បវេណី និងការទន្ទឹងចង់បានតាមផ្លូវច្បាប់របស់ពួកគេ សហមេធាវីនាំមុខ អន្តរជាតិតំណាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី ជម្រុញឲ្យអាជ្ញាធរកម្ពុជា ដែលពាក់ព័ន្ធនឹងថវិកាជាតិនៃ អ.វ.ត.ក បំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន យើងខ្ញុំក៏ទទូចសុំម្ចាស់ជំនួយ នៅតែបន្តផ្តល់វិភាគទានតទៅទៀត”។

សេចក្តីប្រកាស ក៏បានលើកឡើងថា “យើងខ្ញុំមានជំនឿជឿជាក់ថា សិទ្ធិរបស់បុគ្គលិកជាតិនៃ អ.វ.ត.ក នឹងត្រូវគេគោរព ដើម្បីសម្រេចបាននូវដំណើរ ការយុត្តិធម៌ជាប្រយោជន៍ ដល់ដើមបណ្តឹងរដ្ឋប្បវេណី ជនរងគ្រោះ និងប្រជាពលរដ្ឋកម្ពុជា ដែលមានទំនុកចិត្តលើ អ.វ.ត.ក៕


Viewing all articles
Browse latest Browse all 8042

Trending Articles