Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ផ្តាំផ្ញើ ឱ្យយុវជន គណបក្សប្រជាជន ក្រសួងពាណិជ្ជកម្ម បង្កើនការ រកសំឡេងឆ្នោត

$
0
0

ភ្នំពេញ៖ លោក កឹម ស៊ីថន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម បានកោតសសើរលើការងាររបស់យុវជន អាណត្តិទី ១ ជាពិសេស ការចូលរួមយ៉ាងសកម្មរបស់យុវជន ក្រសួងក្នុងការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ ២០១២ នាពេលកន្លងមក។

ថ្លែងនៅក្នុងពិធីបោះឆ្នោត ជ្រើសរើសក្បាលម៉ាស៊ីន ក្រុមសកម្មជនយុវជនក្រសួងពាណិជ្ជកម្ម អណត្តិទី២ ដែលមានការចូលរួមពីអង្គបោះឆ្នោត ដែលជាយុវជនក្រសួងមានចំនួន ៩៧ នៅរសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៣ លោក កឹម ស៊ីថន ណែនាំ ដោយសង្កត់ធ្ងន់អោយក្រុមក្បាល ម៉ាស៊ីនបន្តការងារក្នុងអាណត្តិទី ២ ឱ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីបង្កើនសំឡេងឆ្នោតគាំទ្រ ជូនគណបក្សប្រជាជនកម្ពុជា សំរាប់ការបោះឆ្នោត តំណាងរាស្រ្តអាណត្តិទី ៥។

លោក ហោ សេរីវឌ្ឍន៍ សមាជិកក្រុមការងារយុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមសកម្មជនយុវជន អាណត្តិទី ១ បានអានរបាយការណ៍ សកម្មភាពការងារ របស់ក្រុមសកម្មជនយុវជនក្រសួង ដែលបានអនុវត្តរយៈពេល ៣ ឆ្នាំកន្លងមក ចាប់ពីខែមេសា ឆ្នាំ២០១០។ លោកបានបញ្ជាក់ថា ក្រុមក្បាលម៉ាស៊ីនដឹកនាំអាណត្តិទី ១ បានបង្កើតដោយការបោះឆ្នោត ហើយដើម្បីបន្តគាំទ្រ លទ្ធិប្រជាធិបតេយ្យផ្ទៃក្នុងរបស់បក្ស និងផ្តល់ឱកាស ដឹកនាំដល់យុវជនបក្ស គណៈកម្មាធិការគណបក្ស ក្រសួងក៏បានសម្រេចឲ្យមានការបោះឆ្នោត ជ្រើសរើសសមាសភាពក្បាលម៉ាស៊ីន អាណត្តិទី ២ ដែលមានបេក្ខភាពឈរឈ្មោះសរុបចំនួន ២៤ រូប។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្រី ចម និម្មល អនុប្រធានកិត្តិយស ក្រុមសកម្មជនយុវជនក្រសួង បានមានប្រសាសន៍កោត សសើរចំពោះការ បោះឆ្នោត ដែលនាំមកនូវលទ្ធផលល្អ ប្រកបដោយតម្លាភាព និងប្រជាធិបតេយ្យខ្ពស់។

បន្ទាប់ពីទទួលសំឡេងទុកចិត្ត ពីអង្គបោះឆ្នោត លោកសូ្រយ សុបញ្ញា ប្រធានក្រុមសកម្មជនយុវជនក្រសួង អាណត្តិទី ២ តំណាងឱ្យក្រុមក្បាល ម៉ាស៊ីនក៏បាន ឡើងធ្វើការប្តេជ្ញាចិត្តដើម្បីបង្កើនប្រសិទ្ធិភាពទាក់ទងនឹងរចនាសម្ព័ន្ធ សកម្មភាព និងស្មារតីគាំទ្របក្ស របស់យុវជនក្រសួង សំដៅ គាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោតតំណាងរាស្រ្ត និតិកាលទី ៥ និងបេក្ខភាពតំណាង រាស្រ្តក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើង៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>