Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រធាន មន្ទីររៀបចំ ដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បន្តបិទផ្សាយ ឯកសារ លើការវិនិច្ឆ័យ ចុះបញ្ជីដីធី្ល ជូនប្រជាពលរដ្ឋ នៅស្រុក ស្វាយចេក

$
0
0

ខេត្តបន្ទាយមានជ័យ៖ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ បន្តបិទផ្សាយឯកសារ លើការវិនិច្ឆ័យ ចុះបញ្ជីដីធី្លជូនប្រជាពលរដ្ឋ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣។

ពិធីនេះត្រូវបានប្រារពធ្វើឡើង នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ក្រោមអធិបតីភាពលោក លី សារី ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ លោក ឃូ ពៅ អភិបាលស្រុកស្វាយចេក មន្ត្រីបច្ចេកទេសខាងសុរិយោដី និងក្រុម វរយុវជនស្មគ្រ័ចិត្តសម្តេចតេជោ ក្រៅពីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីមន្ត្រីរាជការ មកពីមន្ទីរស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋជា ច្រើនរូបផងដែរ។

លោក លី សារី បានថ្លែងថា ការបិទផ្សាយឯកសារ លើការវិនិច្ឆ័យចុះបញ្ជីដីធី្ល ជូនប្រជាពលរដ្ឋ នៅស្រុកស្វាយចេកថ្ងៃនេះ គឺយោងតាមបទបញ្ជា០១ បប របស់រាជរដ្ឋាភិបាល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានដីនៅទីតាំងខាងលើ បានមកពិនិត្យផ្ទៀងផ្ទាត់ទិន្ន័យ ដែលក្រុមការងារបានចុះ បំពេញកន្លងមក ហើយពួកគាត់មានសិទ្ធិតវ៉ា ក្នុងករណីខុសឈ្មោះ ខុសចំនួនដីដែលពួកគាត់មាន ក្នុងរយះពេលមួយខែ គឺអាចមកសុំឲ្យមន្ត្រីជំនាញ កែតម្រូវជូនបាន មុនពេលចេញប័ណ្ណកម្មសិទ្ធិ កាន់កាប់ដីធ្លីជូនពួកគាត់។

លោក លី សារី បានបន្តថា តាំងពីថ្ងៃចាប់ផ្តើមមកដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ ក្រុមវរយុវស្មគ្រ័ចិត្តសមេ្តចតេជោ ហ៊ុន សែន 96នាក់ និងក្រុមបច្ចេក ទេស80នាក់ បានចុះបំពេញបេសកកម្មវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកស្វាយចេក បានចំនួន1178ក្បាលដីហើយ ដីទាំងនេះមានទំហំ សរុបចំនួន6112ហិកតា មានប្រជាពលរដ្ឋ ដែលជាម្ចាស់ចំនួន713គ្រួសារដែលនឹងត្រូវចេញបណ្ណ័ ជូនពួកគាត់កាន់កាប់ដីធ្លី៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles