Quantcast
Viewing all articles
Browse latest Browse all 8042

សមត្ថកិច្ច រួមគ្នាចុះបង្ក្រាប បទល្មើស ជលផល ក្នុងបឹងទន្លេសាប ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ

កំពង់ឆ្នាំងៈ សមត្ថកិច្ចចំរុះ កម្លាំងរដ្ឋបាលជលផល សហការ ជាមួយកម្លាំងកងរាជអាវុធហត្ថ និង កម្លាំងនគរបាល ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ដឹកនាំដោយ លោក សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៣ បានចុះបង្ក្រាប បទល្មើសនេសាទ នៅចំណុចតំបន់អភិរក្ស២ស្ទួនកំពង់ធំ និង កំពង់ឆ្នាំង ។

នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន បានប្រាប់ឲ្យដឹងថា យុទ្ធនាការខាងលើបានធ្វើឡើង ដោយមានបទបញ្ជាផ្ទាល់ ពីលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី និងជាប្រធានគណកម្មាធិការអធិការកិច្ច លើការគ្រប់គ្រងអភិរក្ស ឡូត៍នេសាទ នៅជុំវិញបឹងទន្លេសាប ដោយយុទ្ធនាការខាងលើ កម្លាំងសមត្ថកិច្ចចំរុះ បង្ក្រាបបានសកម្មភាពនេសាទតំបន់ហាមឃាត់ ឡូត៍អភិរក្ស ធនធានជលផល២ស្ទួន កំពង់ធំ និងកំពង់ឆ្នាំង ដោយឃាត់ខ្លួនជនល្មើសបានចំនួន៥នាក់ ទី១-ឈ្មោះ ង៉ូ យ៉ាំងកុង ភេទប្រុស អាយុ៣៣ឆ្នាំ ,ទី២- ឈ្មោះ តាំង ភេទប្រុស អាយុ១៦ឆ្នាំ , ទី៣-ឈ្មោះ ង៉ូ យ៉ាំងសាន់ ភេទប្រុស អាយុ៥២ឆ្នាំ , ទី៤-ឈ្មោះ ម៉េង យ៉ាំងតេវ ភេទប្រុស អាយុ១៧ឆ្នាំ អ្នក ទាំង៤ខាងលើ ជាជនជាតិវៀតណាម មានទីលំនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងទី៥-ឈ្មោះ វ៉េង ទ្រីវ៉ា ភេទស្រី អាយុ១៩ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។ ក្នុងនោះសមត្ថកិច្ចរឹបអូសបាន វត្ថុតាងសំណាញ់៥វង់ ទូកម៉ាស៊ីន៧គ្រឿង និងចាក់ លែងត្រីចំរុះគ្រប់ប្រភេទ ចូលទៅក្នុងវិញ បានចំនួន១៨០គីឡូក្រាម ។ ជនសង្ស័យទាំង៥នាក់ បន្ទាប់ពីឃាត់ខ្លួន ត្រូវបានបញ្ជូន ទៅទីបញ្ជាការកង រាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង តាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា កន្លងមកថ្មីៗនេះ ជនល្មើសដែលបានធ្វើសកម្មភាពនេសាទត្រី នៅតំបន់អភិរក្សខាងលើ ជាតំបន់ហាមឃាត់ ខណៈសមត្ថកិច្ចចុះ បង្ក្រាបជនល្មើសតែងតែធ្វើការតដៃ ប្រតាយប្រតប់ដើម្បីកុំឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន នេះបើយោងតាមសំដីលោក ជុន ប៊ុនពៅ មន្ត្រីអធិការដ្ឋាន រដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ។

នាយរងអធិការដ្ឋានរដ្ឋបាលជលផល ខាងត្បូងបឹងទន្លេសាប លោក មៀក សឿង បានប្រាប់អោយដឹងថា យុទ្ធនាការ ដឹកនាំដោយ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ  លោក សុខ វិសាល បន្តបង្រ្កាបបទល្មើសជលផល នៅលើផ្ទៃបឹងទន្លេសាប ខេត្តពោធិសាត់ និងខេត្ត បាត់ដំបង ។

យោងតាមសេចក្តីរាយការណ៍ ពីលោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានបញ្ជាក់បន្ថែមឲ្យដឹងថា នៅរសៀល វេលាម៉ោងប្រមាណ ២និង៤៥នាទី ថ្ងៃទី១២ ខែមិនា នេះ សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យ ប្រព្រឹត្តសកម្មភាពនេសាទនៅតំបន់ហាមឃាត់ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ បន្ថែមទៀត ព្រមនិងទូកម៉ាស៊ីន ចំនួន១គ្រឿងផងដែរ  ៕

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles