Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សភាថៃចាប់ផ្តើម សិក្សាលើពង្រាងច្បាប់ ស្តីពីតំបន់ស្វយ័ត ប៉ាតានី

$
0
0

បាងកក៖ គេហទំព័រ The Nation របស់ថៃ ផ្សាយនៅ ថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៣ នេះបានឲ្យ ដឹងថា លោក ស៊ុមសក្តិ កៀតិសុរ៉ានុន ប្រធានសភាថៃ បានផ្តល់បទសម្ភាសន៍ ជុំវិញពង្រាងច្បាប់ ស្តីពី តំបន់ គ្រប់គ្រងពិសេស (ស្វយ័ត) បីខេត្ត ភាគខាងត្បូងថៃ ថា សភាថៃ បានតែងតាំង អនុកម្មការដើម្បី សិក្សា ពីទម្រង់បែបបទ លើតំបន់ស្វយ័ត ដោយមានលោក ប្រឈុម ថងឌី ជាប្រធាន។នាពេល កន្លងមក អនុកម្មការនេះ បានសិក្សាទៅ លើតំបន់ស្វយ័ត ដែលមានប្រជាជន មូស្លីមរស់នៅ ជាច្រើនដូចជា នៅទី ប្រជុំជនមូស្លីម នៅរុស្ស៊ី និង ចិន ដោយដែលរដ្ឋាភិបាល ប្រទេសទាំងពីរ បានផ្តល់អំណាចឲ្យ ពួកគេ គ្រប់គ្រង ដោយខ្លួនឯង ប៉ុន្តែត្រូវបានលើកលែង លើអំណាចដែលពាក់ព័ន្ធ នឹងផ្នែកសន្តិសុខជាតិ។

លោក ប្រឈុម បានថ្លែងថា អនុកម្មការបានអញ្ជើញសាស្រ្តាចារ្យល្បីៗ នៅក្នុងប្រទេសថៃ ដូចជា សកល វិទ្យាល័យ ធម្មសាស្រ្ត និង ជូឡាឡុងកន ក្នុងការជួយផ្តល់គំនិត យោបល់និង ធ្វើសិក្ខាសាលា ផ្លាស់ប្តូរ នូវការយល់ឃើញ ដើម្បីបង្កើតនូវសេចក្តី ព្រាងច្បាប់មួយពាក់ព័ន្ធ និង តំបន់គ្រប់គ្រងពិសេស នៅតំបន់ ភាគខាងត្បូងថៃ រួមមានខេត្ត យ៉ាឡា ណារ៉ាធីវ៉ាត់ ប៉ាតានី និង ៤ ស្រុកក្នុងខេត្ត ស៊ុងក្លាផងដែរ ។

តំបន់ទាំងនេះត្រូវបានក្រុមបះបោរ ធ្វើការទាមទារឲ្យ បង្កើតជា តំបន់ស្វយ័ត ដែលមានឈ្មោះថា រដ្ឋប៉ាតានី ប៉ុន្តែត្រូវបានអ្នកច្បាប់ ក្នុងប្រទេសថៃ ជំទាស់ និងបានកែឈ្មោះពី រដ្ឋប៉ាតានី ទៅជា តំបន់គ្រប់គ្រង ពិសេសប៉ាតានី ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>