Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អង្គការ​ សហប្រជាជាតិ ជំរុញឲ្យកម្ពុជា និងសហគមន៍ អន្តរជាតិ ពន្លឿនដំណើរការ សាលាក្តីខ្មែរក្រហម

$
0
0

ភ្នំពេញ៖អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ដែលជាអ្នកផ្តោតលើស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា លោក សូរិយា សូប៊ែឌី នៅថ្ងៃទី១៤ មីនានេះ បានជំរុញឲ្យអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ហៅសាមញ្ញថា តុលាការខ្មែរក្រហម គឺរាជរដ្ឋាភិបាលកម្ពុជា ម្ចាស់ ជំនួយអន្តរជាតិ និងអង្គការសហប្រជាតិ រួសរាន់ជំរុញឲ្យតុលាការមួយនេះ ដំណើរឆាប់រហ័ស បន្ទាប់ពីមានជនជាប់ចោទលោក អៀង សារី ក្នុង ចំណោមជនជាប់ចោទចំនួន ៤បានស្លាប់ ក្នុងអាយុ៨៧ឆ្នាំ មុនពេលសវនាការរបស់លោកបញ្ចប់។

លោក សូប៊ែឌី បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍ថា “ខ្ញុំអំពាវនាវឲ្យតួអង្គទាំងអស់ រួមទាំងសហគមន៍អន្តរជាតិ មានឆន្ទៈឡើងវិញក្នុង ការគាំទ្រ សាលាក្តីខ្មែរក្រហម ដើម្បីបំពេញការងារពោរពេញ ទៅដោយឯករាជ្យ។ ជនរងគ្រោះដែលជាប្រជាជនកម្ពុជា បានទទួលរងការឈឺចាប់ពី របបខ្មែរ ក្រហមរហូតមកដល់សព្វថ្ងៃ”។

លោក អៀង សារី ត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍, ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើ អនុសញ្ញា ទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និង អំពើមនុស្សឃាត ក្នុងពេលដែលលោកបានដើរតួនាទី ជាអ្នកដឹកនាំខ្មែរក្រហម អំឡុងពេលនៃរបបកម្ពុជា ប្រជាធិបតេយ្យ (ខ្មែរក្រហម)។

លោក សូប៊ែឌី បានបន្តទៀតថា “ការស្លាប់របស់លោក ក្នុងអំឡុងពេលសវនាការ មានន័យថាចុងបញ្ចប់នៃជីវិតលោក មិនទាន់ត្រូវបានកាត់ទោសនៅ ឡើយទេ។ នេះប្រហែលជាដំណើរសវនាការ ហាក់បីដូចជាយឺតពេក”។

សួមជម្រាបថា លោក អៀង សារី បានស្លាប់ ដោយសារជំងឺបេះដូង នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ធ្វើឲ្យបណ្តឹងចោទប្រកាន់របស់លោក ត្រូវបានរលត់ ហើយបច្ចុប្បន្នសពរបស់លោក ត្រូវបានរៀបចំធ្វើបុណ្យនៅស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>