កំពង់ចាម ៖ អាជ្ញាធរ និងសមត្ថកិច្ច ខេត្ដកំពង់ចាម បានជូនដំណឹងថា ការធ្វើ ចរាចរ ឆ្លងកាត់ស្ពាន គីហ្សូណា ក្នុងក្រុង កំពង់ចាម បានផ្អាកជា បណ្ដោះអាសន្ន ក្នុងរយៈពេលប្រមាណ ១ម៉ោង នៅវេលា ម៉ោង ៤រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៣ នេះ ដោយសារតែមានពិធីសូត្រ មន្ដរំដោះ គ្រោះ ឧបទ្រពពីសំណាក់ព្រះ សង្ឃ ជិត២០០ អង្គនៅ ខេត្ដកំពង់ចាម ។
ពិធីសូត្រមន្ដរំដោះគ្រោះ ឧបទ្រពចង្រៃ ពីសំណាក់ព្រះសង្ឃ ជិត២០០ អង្គ នារសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៣ នេះ បានធ្វើ ឡើង បន្ទាប់ពីមានគ្រោះ ថ្នាក់ចរាចរដ៏គួរឱ្យ រន្ធត់មួយ កាលពីប៉ុន្មានថ្ងៃមុននេះ បណ្ដាល ឱ្យមនុស្ស ៣នាក់ ក្នុងនោះស្ដ្រី ២នាក់ ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ រវាងរថយន្ដ និង ម៉ូតូរបស់ជនរងគ្រោះ ដែលបានបើក បុកគ្នាពេញមួយទំហឹង ហើយធ្វើឱ្យជនរង គ្រោះម្នាក់ ប៉ើងធ្លាក់ចូលទឹកទន្លេទៀត ផង ។
សកម្មភាពព្រះសង្ឃ សូត្រមន្ដរំដោះ គ្រោះឧបទ្រពចង្រៃ ដែលបានធ្វើឡើង ចំនួន ២លើកមកហើយ ដោយលើកទី១ នៅតាមបណ្ដោយផ្លូវ ព្រះ នរោត្ដម រហូត មកដល់មុខក្រសួងមហាផ្ទៃ និងលើកទី២ ធ្វើឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បន្ទាប់ពី មានការអំពាវនាវ ពីសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ស្នើឱ្យព្រះសង្ឃ រៀបចំពិធីសូត្រ មន្ដ រំដោះគ្រោះឧបទ្រពចង្រៃទីកន្លែងណា ដែលមាន គ្រោះថ្នាក់ចរាចរ សម្លាប់មនុស្ស និងរងរបួសច្រើនជាងគេ ៕