Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សិស្សជាន់ខ្ពស់ នៃសាលា ភូមិន្ទរដ្ឋបាល ៣១១នាក់ និងមន្រ្តី៦នាក់ ទៅទស្សនកិច្ច តំបន់អភិវឌ្ឍន៍ របស់ អធិរាជ កសិកម្ម ម៉ុង ឬទ្ធី

$
0
0

-ឃុំកែវផុស ជាប់ចំណាត់ ថ្នាក់លេខ១ សម្រាប់ ភូមិ-ឃុំមាន សុវត្ថិភាព

ព្រះសីហនុ៖ ដើម្បីស្វែងយល់ពី បទពិសោធន៍ នៃការអនុវត្ត ជាក់ស្តែង បន្ទាប់ពីសិក្សាមេរៀន ទ្រឹស្តីនៅក្នុង សាលារួចមក និស្សិត ៣១១នាក់ និងសិស្សមន្រ្តី ក្រមការ ចំនួន ១៣១នាក់ នៃសាលាភូមិន្ទរដ្ឋបាល បាននំាគ្នាធ្វើ ទស្សនកិច្ចសិក្សា នៅតំបន់ អភិវឌ្ឍន៍ ទីក្រុងកំពង់ផែ ឧកញ៉ា ម៉ុង ឬទ្ធី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ ដែលទស្សនកិច្ចសិក្សានេះ ដឹកនាំដោយ លោកបណ្ឌិតសាស្រ្តាចារ្យ ស៊ុំ ម៉ាប់ នាយកសាលា ភូមិន្ទរដ្ឋបាល និង សហការី ព្រមទាំងទទួលបាន ការឧបត្ថម្ភទាំងស្រុង ពីលោកបណ្ឌិត ម៉ុង ឬទ្ធី។

ក្រុមនិស្សិត សាលាភូមិន្ទរដ្ឋបាល បានឲ្យដឹងថា ក្រុមនិស្សិតទំាងអស់ ត្រូវបានអនុញ្ញាត ឲ្យទស្សនកិច្ច នៅរោងចក្រចំរាញ់ ដូងប្រេង, រោងចក្រ កិនអង្ករ នៅតំបន់ អភិវឌ្ឍន៍ ម៉ុង ឬទ្ធី ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ នៅក្នុងនោះដែរ អធិរាជ កសិកម្ម លោកឧកញ៉ា ម៉ុង ឬទ្ធី ក៏បានធ្វើការបង្ហាញ ពីបទពិសោធន៍ របស់ លោកដល់ក្រុម និស្សិត ទាំងអស់ដែលបាន ចុះមកដល់ទីតាំងផ្ទាល់ ដើម្បីស្វែងយល់បទ ពិសោធន៍ ជាក់ស្តែង ។ អធិរាជកសិកម្ម ក៏បានមាន ប្រសាសន៍ ប្រាប់ទៅ ក្រុមនិស្សិតថា ពីអតីតភាព តំបន់កែវផុស ជាតំបន់ ដាច់ឆ្ងាយ ពីមជ្ឈដ្ឋាន ខាងក្រៅ មិនមានការអភិវឌ្ឍន៍ទេ ប៉ុន្តែបច្ចុប្បន្ននេះ កែវផុស បានក្លាយទៅ ជាទីក្រុង រីកចម្រើនមួយ មានហេដ្ឋារ ចនាសម្ព័ន្ធ គ្រប់បែបយ៉ាង ហើយបាន ផ្តល់ការងារ ដល់ប្រជាពលរដ្ឋ រាប់ម៉ឺននាក់ ដែលរស់នៅ តំបន់នេះ និងប្រជាពលរដ្ឋ មកពីតំបន់ឆ្ងាយៗ ។ ហើយចំពោះ បញ្ហាសន្តិសុខវិញ អធិរាជកសិកម្មបាន ធ្វើការបញ្ជាក់ថា វាកើតមកពីគ្រឿងញៀន ល្បែង ស៊ីសង និងភាពគ្មានការងារធ្វើ តែចំពោះ តំបន់នេះមិន មាន គ្រឿងញៀនទេនាពេលបច្ចុប្បន្ននេះ ហើយល្បែងស៊ីសង ក៏អត់ដែរ ព្រោះតែកាលណា លោកដឹង លោកនឹងធ្វើការកាត់ផ្តាច់ទឹក ភ្លើងមិនអោយប្រើប្រាស់ តទៅទៀតទេ ។រហូតមានអង្គការខ្លះ មានការយល់ច្រលំមិនយល់គោលបំណងរបស់លោក រហូតបានចោទលោកថា ជាជនផ្តាច់ការទៀតផង ។

លោកបញ្ជាក់ថា កាលដែលលោកធ្វើយ៉ាង ដូច្នេះ ព្រោះចង់ព្រមាន មនុស្សខូច ព្រោះនៅទីនេះ លោកស្វាគមន៍ តែមនុស្សល្អៗ តែប៉ុណ្ណោះ ហើយចំពោះគ្រោះថ្នាក់ ចរាចរណ៍វិញ ក៏ស្ទើរតែគ្មានទេ ម៉្យាងការ ប្តឹងផ្តល់គ្នាឡើង តុលាការក៏គ្មានដែរ ព្រោះម្នាក់ៗ រវល់ប្រកបការងារ ចិញ្ចឹមជីវិតគេរៀងៗ ខ្លួនគ្មានពេលទំនេរ និយាយ បង្ខូចគ្នាទេ ។ មេឃុំកែវផុស លោក នងឌី ណារ៉ា ក៏បានឲ្យដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅ កែវផុស ចំនួន៧០ ភាគរយ ទទួលបានការងារធ្វើ នៅក្នុងតំបន់ អភិវឌ្ឍន៍ របស់លោកឧកញ៉ា ម៉ុង ឬទ្ធី ។ ហើយចំពោះភូមិ ឃុំមានសុវត្ថិភាព វិញគឺឃុំរបស់លោកនេះ ជាប់ចំណាត់ថ្នាក់លេខ ១ ទូទាំងប្រទេសតែម្តង ។ លោក នងឌី ណារ៉ា បានបន្តទៀតថា ដោយសារតែ គោលនយោបាយ ដ៏ល្អរបស់រាជរដ្ឋាភិបាល តាមរយៈការ អភិវឌ្ឍន៍ របស់ឧកញ៉ា ម៉ុង ឬទ្ធី បានធ្វើឲ្យតំបន់កែវផុស មានការរីក ចម្រើនជាទីមោទនៈ ។ ជាមួយគ្នានោះដែរ លោក ក៏តែងតែយកចិត្តទុកដាក់ ជួយដល់ប្រជាពលរដ្ឋ នៅភូមិកែវផុស ដោយបានសាងសង់ មណ្ឌលសុខភាព, សាងសង់ សាលារៀន, វត្តអារាម ជួសជុល និងធ្វើផ្លូវ សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋផងដែរ ។

សូមបញ្ជាក់ផងដែរថា ក្នុងតំបន់អភិវឌ្ឍន៍ របស់អធិរាជកសិកម្ម ម៉ុង ឬទ្ធីបច្ចុប្បន្ននេះ រួមមាន ចំការដូងប្រេង ក្នុងនោះ ទទួលបានដីសម្បទាន សេដ្ឋកិច្ចពី រាជរដ្ឋាភិបាល ចំនួន១១,០០០ ហិកតាបានចាប់ផ្តើម ធ្វើការដំាដុះ នៅឆ្នាំ១៩៩៧ ហើយបានផ្តល់ការងារ ដល់ប្រជាពលរដ្ឋជាង៣០០០, កំពង់ផែឧកញ៉ា ម៉ុង កែវផុស ត្រូវបាន បង្កើតឡើង នៅឆ្នាំ២០០៤ ហើយកំពង់ផែនេះ បានផ្តល់ការងារ ដល់ប្រជាពលរដ្ឋ ចំនួនជាង១០០០នាក់, ចំការ កៅស៊ូ ត្រូវបានចាប់ផ្តើមដំាដុះ នៅឆ្នាំ២០០៧ លើផ្ទៃដីជាង២០០០ហិកតា ផ្តល់ការងារដល់ ប្រជាពលរដ្ឋ ជាង ១០០០នាក់, កសិដ្ឋាន ចិញ្ចឹមជ្រូកចាប់ផ្តើម បង្កើតនៅ ឆ្នាំ២០០៩ ពូជជ្រូកត្រូវបាននាំចូលពី ប្រទេសអង់គ្លេស កសិដ្ឋាននេះផ្តល់ ការងារដល់ ប្រជាពលរដ្ឋ ជិត១០០០នាក់ និងរោងចក្រផលិតអង្ករ បានបង្កើតឡើយនៅ ឆ្នាំ២០១១ អាចមានលទ្ធភាពក្នុង ការផលិតអង្ករ បាន៥តោនក្នុងមួយម៉ោង ។
មន្ត្រីសាលាភូមិន្ទរដ្ឋបាល សិស្ស និងកម្មសិក្សាការីទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលឯកឧត្តមបណ្ឌិត តែងតែគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈ សម្រាប់ការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល ព្រមទាំងបានជួយឧបត្ថម្ភទាំងស្រុងចំពោះទស្សនកិច្ចសិក្សានេះផងដែរ ។

មន្ត្រីសាលាភូមិន្ទរដ្ឋបាល សិស្ស និងកម្មសិក្សាការីទាំងអស់សូមជូនពរឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រីជាទីស្រលាញ់ ជួបតែសិរីសួស្តី ជ័យមង្គល វិបុលសុខ សុភមង្គល និងសូមប្រកបដោយ ពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>