Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សាកល វិទ្យាល័យ ធនធានមនុស្ស ផ្តល់ថវិកា មូលនិធិ ដល់និស្សិត រងគ្រោះ ៥នាក់

$
0
0

ភ្នំពេញៈ ក្នុងន័យចូលរួម ចែករំលែក ទឹកចិត្ត រវាងសាលា និងនិស្សិត សាកលវិទ្យាល័យ ធនធានមនុស្ស កាលពីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ កន្លងទៅ បានផ្តល់ ថវិកាមូលនិធិ ៤លានរៀល ជូនដល់ និស្សិតរបស់ខ្លួន ៥នាក់ ដែលរងគ្រោះដោយជំងឺ និង ជួបគ្រោះថ្នាក់ ចរាចរណ៍ នាពេលកន្លងទៅ ។

ថវិកាទាំងនេះ ជាការចូលរួម ចែករំលែក របស់និស្សិត ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ ធនធានមនុស្ស ក្នុងនោះ ត្រូវបាន ប្រគល់ជូន និស្សិត៣រូប ដែលរងគ្រោះ ដោយគ្រោះថ្នាក់ចរាចណ៍ រួមមានយុវជន សឿន រ៉ាឌី ឆ្នាំទី៤ (របួស), ប្អូនស្រី អឿន សុភ័ណ្ឌ សិក្សាឆ្នាំទី២ (របួស) និង ប្អូនស្រី ពុំ ស្រីណេត (របួស) ព្រមទាំងបាន ផ្តល់ថវិកា ដល់និស្សិត ហឿន នឿន (សម្រាប់ ព្យាបាលជំងឺ) និងចូលរួម រំលែកទុក្ខ ដល់ក្រុមគ្រួសារនិស្សិត ម៉ៃ ម៉ូនីកា ដែលនិស្សិតបានស្លាប់ មានជំងឺធ្ងន់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ ។

លោក ឯក មនោសែន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ ធនធានមនុស្ស បានមានប្រសាសន៍ថា ថ្វីត្បិតតែ ថវិកានេះ តិចតួចស្តួចស្តើង ក៏ពិតមែន ប៉ុន្តែវាជាទឹកចិត្ត ចែករំលែកគ្នា របស់និស្សិត ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ ធនធានមនុស្ស ជូនចំពោះនិស្សិត ដែលមានគ្រោះថ្នាក់ ដោយប្រកា ណាមួយ ។

ទោះជាយ៉ាងណា លោកក៏បាន ដាស់តឿន ទៅដល់និស្សិត៣រូប ដែលរងគ្រោះថ្នាក់ ចរាចរណ៍ នាពេលកន្លងទៅ ហើយក៏អំពាវនាវ ដល់និស្សិតផ្សេងៗទៀត ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរ តាមដងផ្លូវ ធ្វើយ៉ាងណា  ត្រូវគោរព តាមច្បាប់ចរាចណ៍ ឱ្យបានត្រឹមត្រូវ ជាពិសេស ត្រូវពាក់មួក សុវត្ថិភាព នៅពេលធ្វើដំណើរ តាមទោចក្រយានយន្ត ជាដើម ៕

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>