ព្រះសីហនុ៖ សាច់ញាតិមន្រ្តី នគរបាលម្នាក់ នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលបានបាញ់ សម្លាប់ខ្លួនឯង កាលពីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣កន្លងទៅនោះ បានចេញមុខមក បដិសេធថា ជនរងគ្រោះមិនមែន បាញ់សម្លាប់ខ្លួនឯង ដោយសារតែ ញៀនថ្នាំនោះឡើយ។
ការចេញមុខ មកបដិសេធខាងលើនេះ បានធ្វើឡើង ក្រោយពីគេហទំព័រ ដើមអម្ពិលបាន ចុះផ្សាយ ដោយដកស្រង់សម្តី របស់សាក្សី មួយចំនួន នៅជិតកន្លែង កើតហេតុថា ជនរងគ្រោះ បានបាញ់សម្លាប់ខ្លួន ដោយសារតែញៀនថ្នាំ។
សាច់ជនរងគ្រោះ ដែលជាមន្រ្តីនគរបាល ស្រុកកំពង់សិលា រូបនេះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ ថា ការពិតមូលហេតុថា ជនរងគ្រោះជា មនុស្សញៀនថ្នាំ ហើយឈានទៅដល់ការ បាញ់សម្លាប់ខ្លួនឯងនោះ គឺសមត្ថកិច្ចជំនាញ រកមិនទាន់ឃើញ និងចេញមកបញ្ជាក់ ជាផ្លូវការនោះឡើយ ដែលទាំងនេះគ្រាន់តែ ជាការអះអាង របស់សាក្សី ប៉ុណ្ណោះ ដូច្នេះ បងប្អូនទាំងអស់ សូមធ្វើការបដិសេធចោល ទាំងស្រុងតែម្តង។
សូមបញ្ជាក់ថា មន្រ្តីនគរបាលម្នាក់ បានប្រើកាំភ្លើង ខ្លីបាញ់ក្បាលខ្លួនឯងស្លាប់ភ្លាមៗ នាវេលាម៉ោង ៩ និង១០នាទី យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ នៅរមណីយដ្ឋានថ្មរូង ក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលមូលហេតុ នៃការបាញ់នេះ សមត្ថកិច្ចមិនទាន់រកឃើញមូលហេតុនៅឡើយទេ ។
លោកអនុសេនីយ៍ទោ ទេព ណារិទ្ធ នាយប៉ុស្តិ៍នគរបាល ឃុំអូរបាក់រទេះ បានឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលដឹងថា មន្រ្តីនគរបាល ហង្ស រិទ្ធា ហៅហុក អាយុ ៣២ឆ្នាំ ឋានៈពលបាលទោ បម្រើការងារនៅ អធិការដ្ឋានន គរបាល ស្រុកកំពង់សិលា បានប្រើកាំភ្លើង K59 បាញ់ក្បាល ខ្លួនឯង ចំសៀតផ្កាខាងស្តាំ។ មន្រ្តីនគរបាលដែលធ្វើ អត្តឃាតខ្លួនឯងនេះ មានអាស័យដ្ឋាន នៅរាជធានីភ្នំពេញ។
ពាក់ព័ន្ធនិង ការបាញ់ក្បាល ធ្វើអត្តឃាតខ្លួនឯង របស់មន្រ្តីនគរបាលរូបនេះ គេនៅមិនទាន់ដឹងពី មូលហេតុពិតប្រា កដយ៉ាងណា នៅឡើយទេ ដោយរង់ចាំការពិនិត្យសព និងតាមដាន តទៅទៀត៕