Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កូនប្រុសភ្លោះ រៀបអាពាហ៍ ពិពាហ៍នៅថ្ងៃ តែមួយនៅ ស្រុកស្ទឹងត្រង់

$
0
0

កំពង់ចាម៖ អាពាហ៍ពិពាហ៍ ដែលកម្រមួយ គឺកូនប្រុសភ្លោះពីរនាក់ បានសុំឪពុកម្តាយ រៀបអាពាហ៍ពិពាហ៍ នៅថ្ងៃតែមួយ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមិនា ឆ្នាំ២០១៣ ដែលបានប្រារព្ធធ្វើនៅគេហដ្ឋានខាងប្រុស ស្ថិតក្នុងភូមិមាឃទី១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

កូនកម្លោះភ្លោះជាបងមានឈ្មោះ វ៉ាន់ហ៊ឹម កែវឡុង អាយុ២១ឆ្នាំ ជាគូនិងកូនក្រមុំឈ្មោះ ហាក់ វ៉ាន់ថា អាយុ២០ឆ្នាំ និងកូនកំឡោះប្អូនមានឈ្មោះ វ៉ាន់ហ៊ឹម កែវឡាយ អាយុ២១ឆ្នាំ ជាគូនិងកូនក្រមុំឈ្មោះ ឌិន ម៉ូលីកា អាយុ២០ឆ្នាំ ។

បើតាមលោក វ៉ាន់ ហំ និងអ្នកស្រី ជុំ រិនឌី ជាឪពុកម្តាយ បានឲ្យដឹងថា កូនប្រុសភ្លោះទាំងពីរនាក់ នេះ គឺជាទី៣ក្នុងគ្រួសារ ។

លោក វ៉ាន់ ហំ បានបញ្ជាក់ថា ភរិយារបស់លោក បានកើតកូន៤លើករួចមក ហើយ លើកទី១ បាន១នាក់ .ទី២បាន១នាក់ .ទី៣បានកូនប្រុសភ្លោះ២នាក់(កូនកម្លោះ)និងទី៤ បានកូនស្រីភ្លោះ២នាក់ទៀត អញ្ចឹងកើតបាន៤លើក បានកូន៦នាក់។

ឪពុកកូនកម្លោះ បន្តឲ្យថា ដំបូងលោក គិតរៀបមង្គលការឲ្យកូនប្រុសភ្លោះម្តងម្នាក់ ប៉ុន្តែ កូនប្រុសភ្លោះ ទាំងពីរនាក់នេះ បានទទូចសុំឲ្យរៀបអាពាហ៍ពិពាហ៍ឲ្យពួកគេរួមគ្នា ទើបគាត់ និងប្រពន្ធ បានសម្រេច ចិត្តរៀបចំតាមបំណងរបស់ពួកគេទៅ ។

លោក វ៉ាន់ ហំ បានបន្ថែមថា តាមប្រពៃណី ខាងកូនប្រុស តែងតែប្រារព្ធពិធីមង្គលការនៅផ្ទះខាងស្រី ប៉ុន្តែ ដោយសារតែលោក មានកូនប្រុសភ្លោះ ហើយត្រូវរៀបមង្គលការម្តងពីរនាក់ ទើបលោក បានស្នើសុំអាណា ព្យាបាល ខាងកូនស្រីក៏មានការឯកភាពគ្នាធ្វើពីធីមង្គលការនៅផ្ទះរបស់លោកតែម្តងទៅ។

ម្តាយកូនកម្លោះ អ្នកស្រី ជុំ រិនឌី បានមានប្រសាសន៍ថា កូនក្រមុំឈ្មោះ ឌិន ម៉ូលីកា ជាគូនិងកូន
ឈ្មោះ កែវឡាយ។ ចំណែក កូនស្រី ឈ្មោះ ហាក់ ចាន់ថា ជាគូនិងកូនប្រុសគាត់ឈ្មោះ កែវឡុង នាងមានទីលំនៅក្នុងភូមិជាមួយគ្នា។

កូនកម្លោះឈ្មោះ កែវ ឡុង បានឲ្យដឹងថា ខ្លួនបានចាប់ចិត្តស្រឡាញ់នារីម្នាក់ ឈ្មោះ ចាន់ថាអស់រយៈ ពេល៣ឆ្នាំមកហើយ ប៉ុន្តែខ្លួនមិនហ៊ានប្រាប់ឪពុកម្តាយឲ្យចូលស្តីទេ ប៉ុន្តែថ្មីៗនេះ ខ្លួនឃើញប្អូនប្រុស កែវ ឡាយ ទើបត្រូវចិត្តចេះស្រឡាញ់ស្រី ហើយឲ្យឪពុក-ម្តាយចូលស្តី ពេលឃើញដូច្នោះ ខ្លួនក៏ជម្រាបឪពុកម្តាយ ឲ្យចូល ស្តីកញ្ញា ចាន់ថាដែរទៅ។ ព្រមជាមួយគ្នានេះ ខ្លួននិងប្អូនប្រុស កែវឡាយ បានស្នើសុំលោកឪពុក អ្នកម្តាយ រៀបមង្គលការពួកខ្លួនរួមគ្នា ព្រោះពួកខ្លួន ជាកូនភ្លោះ។

លោក ជា ធារិទ្ធ ជាសាច់ញាតិ ឪពុកខាងកូនកម្លោះ បានឲ្យដឹងផងដែរថា គូស្រករទាំងពីរគូខាងលើ ពិតជាមាន សំណាងដែលបានរៀបមង្គលការរួមគ្នាដោយរលូន ។

លោក ធារិទ្ធបានបន្តថា អាចនិយាយថា ពួកគេមានសំណាង ព្រោះ កូនក្រមុំទាំងពីរនាក់ មានអាយុ២០ឆ្នាំដូចគ្នា ចំណែកកូនប្រុសទាំងពីរនាក់ មានអាយុដូចគ្នាដែរ ដូច្នេះ ខាងលោកអាចារ្យដេញវេលាល្អត្រូវគ្នា ដូច្នេះហើយទើបពួកគេបានរៀបអាពាហ៍ពិពាហ៍រួមគ្នាដោយសប្បាយរីករាយ៕

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>