ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា តំណាងរាស្រ្តជិត ៣.០០០នាក់ នៅឯស្ថាប័ននីតិបញ្ញាត្តិ បានជ្រើសរើសតំណាងរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ ដោយបានធ្វើការ បោះឆ្នោតជ្រើសរើសយក លោក ស៊ី ជីងពីង (Xi Jinping) ធ្វើជាមេដឹកនាំប្រទេសចិន និងមេដឹកនាំ យោធារបស់ខ្លួន។
ដោយមានស្នូរទះដៃ អបអរសាទរយ៉ាងកងរំពង បានគ្របដណ្តប់ នៅក្នុងមហាសាលប្រជាជន ស្របពេលដែលលោក ស៊ី ត្រូវបានបោះឆ្នោតឲ្យធ្វើជាប្រធានាធិបតី នៃសាធារណៈរដ្ឋប្រជាមានិតចិន(PRC) និងជាប្រធាន នៃគណៈកម្មការយោធាមជ្ឈឹម។
តួនាទីថ្មី របស់លោកស៊ី បន្ទាប់ពីការបោះឆ្នោតរបស់លោក កាលពីថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំទៅមិញ គ្រាដែល លោកត្រូវបានជាប់ឆ្នោត ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តចិន និងជាប្រធាននៃគណៈកម្មារយោធាមជ្ឈឹម របស់គណបក្សកុម្មុយនីស្តចិនផងដរ។
នាពេលបច្ចុប្បន្ននេះ លោក Xi គឺជាមេដឹកនាំនៃគណបក្សកុម្មុយនីស្តចិន ហើយលោកជាប្រមុខរដ្ឋ និងជាមេដឹកនាំយោធា។
លោក Xi ទទួលបាននូវការកើនឡើងកៅអី សមាជិកភាពគណៈកម្មាធិការ និងព្រមទទួលយក ជាតំណាងរាស្ត្រ។ ដោយមានការចាប់រលាក់ដៃ យ៉ាងកក់ក្តៅ លោក ក៏ត្រូវបានទទួលការសម្ដែងកោតសរសើរ តាមរយៈអ្នកកាន់តំណែងមុនលោក Hu Jintao ។
លោក គឺជាប្រធានាធិបតីទី៧ហើយ បន្ទាប់ពីលោក Mao Zedong លោក Liu Shaoqi លោក Li Xiannian លោក Yang Shangkun លោក Jiang Zemin និង លោក Hu Jintao ។
លោក Xi បានមានប្រសាសន៍ថា ថ្នាក់មេដឹកនាំថ្មីមួយរូប នឹងត្រូវរ៉ាប់រងបន្ទុកកិច្ចការ ដែលត្រូវទទួលខុស ត្រូវជាច្រើន សម្រាប់ប្រទេសជាតិ ទាំងប្រជាពលរដ្ឋ និងគណបក្សហើយនិងលោក បានប្តេជ្ញាក្នុងការបំពេញ នូវបេសកកម្ម ដែលត្រូវផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ គ្រាដែលលោក ផ្តល់កិច្ចសម្ភាសន៍ខ្លីមួយជាមួយ នឹងអ្នកសារព័ត៌មាន បន្ទាប់ពីលោកបាន ក្លាយអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹម របស់គណបក្សកុម្មុយនីស្តចិន។
លោក Xi បានគូសបញ្ជាក់នូវ សារៈសំខាន់នៃកំណែទម្រង់ និងនីតិរដ្ឋ ដែលបានចាប់ផ្តើមធ្វើយុទ្ធនាការនូវពិធីបញ្ចូលសមាជិកថ្មី ដើម្បីទប់ស្តាត់នូវការចំណាយចាយវាយ លើសតម្រូវការ និងជម្រុញឲ្យមានការគោរពវិន័យតឹងរឹង ទៅលើគណបក្សកុម្មុយនីស្ត ហើយក្រុម មន្ត្រីយោធា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងខ្លាមួយ ក្នុងការដោះស្រាយនូវអំពើ ពុករលួយ។
លោកក៏បានអះអាងជាថ្មី ម្តងទៀតថា គោលនយោបាយនៃការអភិវឌ្ឍន៍ដោយសន្តិវិធី របស់ប្រជនពលរដ្ឋចិន និងបានគូសបញ្ជាក់នូ វឱកាសនានា ថា ពិភពលោកនឹងប្រហែលជាសម្រចបានពី ការកើនឡើងរបស់ប្រជាពលរដ្ឋចិន។
យោងតាមការអត្ថាធិប្បាយ តាមរយៈសារព័ត៌មានមួយ បានឲ្យដឹងថា “ដំណោះស្រាយថ្មីរបស់ចិន កាន់តែលេចចេញ ជារូបរាងឡើងៗ”។ ហើយថ្នាក់ដឹកនាំថ្មី ដែលបានដឹកនាំដោយលោក Xi ដោយលោក បានទទួលជោគជ័យនូវ ការគោរពស្រឡាញ់ និងការផ្តល់ជំនឿទុកចិត្ត ពីប្រជាពលរដ្ឋចិន៕