Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តួកគីបន្ទោសពីការ អសមត្ថភាពរបស់ UN ខណៈស្ថានភាពនៅ ស៊ីរីកាន់តែធ្ងន់ធ្ងរ

$
0
0

អ៊ីស្ថានប៊ុលៈ នាយករដ្ឋមន្ត្រីតួកគី លោក Tayyip Erdogan បានបន្ទោសទៅលើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទងនឹងការអសមត្ថភាពក្នុងការដោះស្រាយបញ្ហានៅស៊ីរី ខណៈដែលជម្លោះ បានបន្តរីកកាន់តែតែធ្ងន់ធ្ងរឡើងទូទាំងប្រទេស ដោយបានបន្ថែមថា មហាអំណាចពិភពលោកមួយនេះ កំពុងអនុញ្ញាតឲ្យកំហុសកើតឡើងសាជាថ្មី ដោយសារកាលពីទសវត្សរ៍ឆ្នាំ១៩៩០ ក៏មានការសម្លាប់រង្គាលយ៉ាងព្រៃផ្សៃផងដែរនៅបូស្នៀ។

លោក Erdogan បានលើកឡើងក្នុងសន្និសិទក្នុងទីក្រុង អ៊ីស្ថានប៊ុលថា អង្គការសហប្រជាជាតិមិនអាច ជួយអន្តរាគមន៍ ដោះស្រាយបញ្ហាសោកនាដកម្ម ដែលបានកើតមានអស់រយៈពេលជិត២០ខែនេះឡើយ បើទោះបីជាមានការខិតខំប្រឹងប្រែងពីសំណាក់ប្រទេសផ្សេងៗ ក៏ដោយក្តី។

លោកបានបន្តថា វាអាចនឹងមានការជម្រុញ ឬការផ្តល់ការគាំទ្រណាមួយ ដែលជួយឲ្យរបបរបស់លោក បាស្សាអាល់អាស្សាដ អាចសម្លាប់មនុស្សរាប់រយនាក់ជារៀងរាល់ថ្ងៃបែបនេះ។ ការបង្ហូរឈាមកាប់ សម្លាប់មនុស្ស កាន់តែអាក្រក់ទៅៗ ក្នុងរយៈពេលពីរខែចុងក្រោយនេះ បើទោះបីជាភាគីទាំងសងខាង មិនទទួលបានប្រយោជន៍ណាមួយក៏ដោយ ដោយកងកម្លាំងរដ្ឋាភិបាល បានពឹងអាងលើការវាយប្រហារ តាមផ្លូវអាកាស និងកាំភ្លើងខ្នាតធំៗ ដើម្បីវាយប្រហារទៅលើក្រុមបះបោរ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីបាស្សាអាល់អាស្សាដ បានវាយប្រហារតាមផ្លូវអាកាស និងបំផ្ទុះគ្រាប់ បែក ដើម្បីបង្រ្កាបក្រុមបះបោរ នៅក្នុងជម្លោះ ដែលបានកើតមានអស់រយៈពេល១៩ខែ ដែលបញ្ហានេះ បានធ្វើឲ្យមានបញ្ហាអស្ថិរភាពក្នុងតំបន់៕


Viewing all articles
Browse latest Browse all 8042

Trending Articles