Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

របាយការណ៍ៈ ស្ថានភាពគ្រោះ អត់អាហារនៅកូរ៉េ ខាងជើងធ្ងន់ធ្ងរ ជាងកាលពីអំឡុងឆ្នាំ ១៩៩០

$
0
0

សេអ៊ូលៈ ស្ថានភាពគ្រោះអត់អាហារក្នុងឆ្នាំ ២០១២នេះ នៅប្រទេសកូរ៉េខាងជើង មានស្ថានភាពអាក្រក់ជាងកាលពីទសវត្សរ៍ឆ្នាំ១៩៩០ បើទោះបីជាប្រទេសកុម្មុយនីស មួយនេះ បានទទួលជំនួយពីបរទេសក្នុង  បរិមាណច្រើនបំផុតយ៉ាងណាក៏ដោយ។ នេះបើយោងតាមរបាយការណ៍ចេញពីវិទ្យាស្ថានស្បៀងអាហារ មានស្នាក់ការណ៍នៅទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១២កន្លងទៅ នេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap News ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១២ បានឲ្យដឹងថា វិទ្យា ស្ថានស្រាវជ្រាវគោលនយោបាយស្បៀងអាហារអន្តរជាតិ បានចេញផ្សាយថា គ្រោះអត់អាហារនៅតែបន្ត ចោទជាបញ្ហាមួយទូទាំងពិភពលោក ខណៈដែលបញ្ហានេះ បានក្លាយជារឿងគួរឲ្យព្រួយបារម្ភសម្រាប់ ប្រទេសមួយចំនួន។

របាយការណ៍បានឲ្យដឹងថា គ្រោះអត់អាហារនៅក្នុងប្រទេសកូរ៉េខាងជើង កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរមួយ ដោយ GHI ស្ថិតនៅក្នុងចំនុច១៩ ដែលមានភាពខ្ពស់ជាងកាលពីឆ្នាំ១៩៩៧ ដែលស្ថិតនៅត្រឹម ចំណុច ១៥,៧ ប៉ុណ្ណោះ។

ប្រភពព័ត៌មានដដែលបានបន្តថា ប្រទេសកូរ៉េខាងជើង រងគ្រោះនឹងបញ្ហាអត់អាហារយ៉ាងធ្ងន់ធ្ងរ ដោយសារមូលហេតុមួយចំនួន ក្នុងនោះរួមមានគ្រោះទឹកជំនន់ ភាពរាំងស្ងួត និងរបៀបគ្រប់គ្រងមិនត្រឹមត្រូវ។ មនុស្សរាប់ពាន់នាក់ត្រូវស្លាប់ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយសារតែគ្រោះអត់អាហារនេះ។

គួរបញ្ជាក់ថាប្រទេស កូរ៉េខាងត្បូង បានបញ្ឈប់ការបញ្ជូនស្បៀងអាហារប្រចាំឆ្នាំទៅកាន់ប្រទេសកូរ៉េខាង ជើង បន្ទាប់ពីលោក លីម្យ៉ុងបាក់ ឡើងកាន់អំណាចក្នុងឆ្នាំ២០០៨កន្លងទៅនេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles