ឧត្តរមានជ័យ៖ រថយន្តដឹកឈើគ្រញូង មួយគ្រឿង របស់ជនជាតិខ្មែរ ត្រូវបានតម្រួតថៃ ចាប់ឃាត់ កាលពីវេលាម៉ោង ៥និង៤៥នាទី ល្ងាចថ្ងៃទី១៨ ខែមីនាឆ្នាំ២០១៣ នេះ ខណៈរថយន្តខាងលើ បានធ្វើដំណើរ ជិតមកដល់ច្រកទ្វារ អន្តរជាតិអូស្មាច់ក្នុងខេត្តឧត្តរមានជ័យ ចំងាយប្រហែល២០ម៉ែត្រ ពីព្រំដែន។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច ប្រចាំការនៅច្រកទ្វារ អូស្មាច់ បានឲ្យដឹងថា រថយន្តម៉ាកកាម៉ារី មួយគ្រឿង ស៊េរី៩១ ពណ៌ស របស់ជនជាតិខ្មែរ ដែលដឹកឈើគ្រញូងពេញ ត្រូវបានតម្រួតថៃចាប់ឃាត់ នៅចំងាយ ប្រហែល ២០ម៉ែត្រ ពីច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ។
យ៉ាងណាក៏ដោយ មិនទាន់ដឹងថា មានដំណោះស្រាយ ណាកើតឡើងចំពោះ អ្នកបើករថយន្តដឹកឈើគ្រញូង ខាងលើនេះទេ៕