ភ្នំពេញ៖ យុវជនជាសិស្ស សាលាម្នាក់ ត្រូវបានកម្លាំង អាវុធហត្ថ នៃការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ ដោយជាប់ពាក់ព័ន្ធ និងការចាប់ រំលោភក្មេងស្រីអាយុ១៤ឆ្នាំ ហើយរហូតធ្វើឲ្យ ក្មេងស្រីរូបនេះ មានផ្ទៃពោះចំនួន៨កន្លះអាទិត្យ ។
ការចាប់ខ្លួនយុវជនរូបនេះ បានធ្វើឡើង ក្រោយពីមាន ពាក្យបណ្តឹងរបស់ម្តាយ ក្មេងស្រីរងគ្រោះ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ចាប់រំលោភ ជាច្រើនដងមក ហើយនោះ។
ប្រធានការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នៃទីបញ្ជាការដ្ឋាន អាវុធហត្ថ រាជធានីភ្នំពេញ លោក ជា ជោគ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចរបស់លោក បានឃាត់ខ្លួន យុវជន ឈ្មោះ ពៅ រតនា អាយុ១៩ឆ្នាំ មុខរបរ ជាសិស្ស ដែលការឃាត់ខ្លួន ជនសង្ស័យរូបនេះបានធ្វើឡើង តបតាមពាក្យបណ្តឹង របស់ម្តាយក្មេងស្រីរងគ្រោះ។
លោក ជា ជោគ បានបន្តថា ជនសង្ស័យរូបនេះបានសារភាពថា រូបគេពិតជាបានចាប់ រំលោភទៅលើក្មេងស្រីរងគ្រោះ ពិតប្រាកដមែន រហូតធ្វើឲ្យនាង មានផ្ទៃពោះទៀតផង។ បើតាមលោក ជា ជោគ យុវជនរូបនេះ នឹងត្រូវកម្លាំងសមត្ថកិច្ច របស់លោក បញ្ជូនៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕