Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេច ហេង សំរិន អនុញ្ញាតឱ្យ ប្រធានសមាគម អភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជា-ចិន ចូលជួប សំណេះសំណាល

$
0
0

ភ្នំពេញៈ ប្រធានសមាគម អភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជា-ចិន និងតំណាងក្រុមហ៊ុន មេតាណុលចិន ១០នាក់ ត្រូវបាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួប សម្តែងការគួរសម និងសំណេះសំណាល កាលពីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ នៅក្នុងភូមិគ្រឹះរបស់សម្តេច ។

ក្នុងឱកាសនោះ ក៏មានការចូលរួមដោយ លោក ប៉ុល ខេមរា អនុប្រធាននាយកដ្ឋាននគរបាល ក្រសួងមហាផ្ទៃ និង លោកស៊ុយ សុខុន មេធាវីទីប្រឹក្សាច្បាប់របស់ ក្រុមហ៊ុន មេតាណុល ផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ ចំពោះលោក យ៉ាង ហៃ ប្រធានសមាគម អភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជា-ចិន ក៏ដូចជា តំណាងក្រុមហ៊ុន មេតាណុលចិន ដែលបានយកចិត្តទុកដាក់ វិនិយោគ នៅក្នុងប្រទេសកម្ពុជា ។

សម្តេច បានមានប្រសាសន៍ គាំទ្រក្រុមហ៊ុនមេតាណុល វិនិយោគចិន ដែលបានចូលជួប ហើយ សម្តេចក៏បាន ជំរុញលើកទឹកចិត្ត ដល់ក្រុមហ៊ុននេះ ធើ្វយ៉ាងណា ខិតខំអូសទាញ វិនិយោគិន ផ្សេងៗទៀត ចូលមកបង្កើតអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍ក្រុមហ៊ុន និងអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត ។

គួរបញ្ចាក់ថា ក្នុងឱកាសនោះ ប្រធានសមាគម អភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជា-ចិន និងតំណាងក្រុមហ៊ុន មេតាណុលចិន ក៏បានចូលរួមផ្តល់ អង្ករចំនួន ១០តោន ជូនដល់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដើម្បីជាចំណងដៃ នៃជំនួបលើកដំបូងនេះ៕

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>