Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្លន់យកលុយ ចំនួន១៥០០ដុល្លារ ខណៈជនរងគ្រោះ កំពុងយកលុយទៅឲ្យ ថ្លៃដណ្តឹងកូនគេ

$
0
0

កំពង់ស្ពឺ៖ ជនរងគ្រោះមាន ឈ្មោះ ជុំ រិទ្ធី អាយុ៣០ឆ្នាំ ត្រូវជនសង្ស័យ ចំនួន២នាក់ ជាក្រុមចោរប្លន់ បានធ្វើសកម្មភាព ភ្ជង់ ប្លន់យកលុយ ចំនួន១៥០០ដុល្លារ ខណៈជនរងគ្រោះបាន និងកំពុងជិះម៉ូតូ យកលុយទាំងនេះ ទៅឲ្យថ្លៃ ដណ្តឹងកូនគេ ។ ហេតុការណ៍ប្លន់ ប្រដាប់អាវុធខាងលើនេះ បានកើតឡើងកាល ពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅចំណុច ស្រែកន្ត្រើយ ឃុំវាលទុម ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ខណៈជនរងគ្រោះបាន និងកំពុងជិះម៉ូតូ ចេញពីផ្ទះរបស់ខ្លួននៅ ឃុំមហាសាំង ស្រុកភ្នំស្រួច យកលុយទៅឲ្យថ្លៃ ចូលស្តីដណ្តឹងកូនគេ ស្រាប់តែដល់ ចំណុចកើតហេតុ ក៏លេចមុខ ជនសង្ស័យចំនួន ពីរនាក់ ជិះម៉ូតូ មួយគ្រឿង ប្រដាប់ដោយ អាវុធខ្លីមួយដើម។

សេចក្តីរាយការណ៍ បានបន្តថា នៅពេលនោះ ជនសង្ស័យម្នាក់ បានយកកាំភ្លើងខ្លីភ្ជង់ ទៅលើជនរងគ្រោះ និងម្នាក់ទៀត បានយកកាំបិត ទៅចាក់ជនរងគ្រោះ រួចហើយ ដណ្តើមយកលុយ ចំនួន១៥០០ដុល្លារ ហើយគេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យ ខណៈក្រុមចោរ មិនដឹងជារត់ទៅ ដល់ទីណា ហើយសមត្ថកិច្ច បានត្រឹមតែចុះទៅធ្វើរបាយការណ៍ ជូនថ្នាក់ដឹកនាំ ខាងលើតែប៉ុណ្ណោះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>