Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រជាពលរដ្ឋ ៤៩ គ្រួសារ នៅចំរាំង កែវផុស ទទួលបាន ផ្ទះចល័ត ១៥ ខ្នង ពីសម្តេចតេជោ ហ៊ុន សែន

$
0
0

ភ្នំពេញៈ នៅម៉ោងប្រមាណ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ កងអង្គរក្សសម្តេចតេជោ ហ៊ុន សែន បានដឹកសម្ភារសម្រាប់ សាងសង់ផ្ទះចល័តចំនួន១៥ ខ្នង ដើម្បសាងសង់ឲ្យប្រជាពលរដ្ឋ៤៩ គ្រួសារ នៅចំរាំង ភូមិកែវផុស ស្នាក់នៅជាបណ្តោះអាសន្ន។

មេឃុំកែវផុស លោក នងឌី ណារ៉ា បានឲ្យដឹងថា ផ្ទះចល័តចំនួន១៥ ខ្នង នេះ និងត្រូវសាងសង់បណ្តោះអាសន្ន នៅក្នុងភូមិចាស់ របស់ប្រជាពលរដ្ឋទាំង៤៩ គ្រួសារ ហើយផ្ទះនេះ ក្នុងមួយខ្នងមានទំហំ ៥ម៉ែត្រ គុណ និង១២ ម៉ែត្រ ដែលអាចឲ្យមនុស្សស្នាក់នៅ បានចំនួន១២ នាក់។

លោក នងឌី ណារ៉ា បានឲ្យដឹងទៀតថា ការសាងសង់ផ្ទះចល័តនៅលើភូមិចាស់នេះ គឺមានហេតុផល៣ ទី១. ដោយយល់ឃើញថា ទីតាំងចាស់របស់ ឧកញ៉ា ម៉ុង ឬទ្ធី នៅឆ្ងាយពីភូមិចាស់២០ គីឡូម៉ែត្រ ដែលវាឆ្ងាយពី កន្លែង ប្រកបរបរនេសាទ ដែលជាមុខរបរចិញ្ចឹមជីវិតរាល់ថ្ងៃរបស់ពួកគាត់ ហើយជាពិសេសគឺពិបាក ក្នុងការ មើលថែទាំ ទូកក្តារបស់ពួកគាត់ នៅឯមាត់សមុទ្រ, ទី២.ដើម្បីងាយស្រួលមើលទីតាំងដី ដែលក្រុមគណៈកម្មការ ចម្រុះ ធ្វើការបែងចែកជូន និងមិនចង់នៅឆ្ងាយពីគ្រួសារ ហើយ ហេតុផល ទី៣.គឺងាយស្រួលចូលរួម សាងសង់ លំនៅឋានថ្មី ជាអំណោយរបស់គ្រួសារសម្តេចតេជោ ហ៊ុន សែន ដែលមានទំហំ៦ ម៉ែត្រ គុណ និង១២ ម៉ែត្រ។

ក្រុមអាជ្ញាធរ ដែលចូលរួមសាង់សង់ផ្ទះចល័ត ជូនប្រជាពលរដ្ឋទាំង៤៩ គ្រួសារនៅចំណុចចំរាំង ភូមិកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នេះ ដឹកនាំដោយលោក ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី លោក ហ៊ុន ម៉ានិត អគ្គលេខាធិការរង នៃអគ្គ នាយកដ្ឋានជាតិដោះស្រាយទំនាស់ដីធ្លី លោកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី នៃព្រឹទ្ធសភា រួមនិងមន្រ្តីជំនាញផ្សេងទៀត។ ក្នុងនោះដែរ លោក ឧកញ៉ា ម៉ុងឫទ្ធី ក៏បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ៤៩ គ្រួសារ ដែលបានចូលរួមសាង់សង់ផ្ទះ ដែលជា អំណោយ ផ្ទាល់របស់ គ្រួសារសម្តេច តេជោ ហ៊ុន សែន នេះ លោក និងចេញថ្លៃពលកម្មឲ្យ។

សូមបញ្ជាក់ផងដែរថា ត្រង់ន័យនេះ វាមានន័យថា ប្រជាពលរដ្ឋទាំងនោះទទួលបានផ្ទះ ចូលរួមធ្វើផ្ទះខ្លួនឯង ហើយទទួលថ្លៃពលកម្ម ចំពោះការងារនេះទៀត៕

www.dap-news.com

Photo by DAP-News

Photo by DAP-News

Photo by DAP-News

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles