ព្រះសីហនុ ៖ ប្រជាពលរដ្ឋនៅចំណុចចំរាំង ក្នុងភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ ទាំង ៤៩គ្រួសារ ដែលផ្ទះរបស់ពួកគាត់ និងផលដំណាំផ្សេងៗ បានទទួលរងការកម្ទេចចោល ដោយសារសាលក្រម អយុត្ដិធម៌ របស់សាលាដំបូងខេត្ដព្រះសីហនុ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣នោះ នឹងទទួលបានផ្ទះចល័ត ជាង៣០ខ្នង ដែលសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាឱ្យក្រុមអង្គរក្ស និងលោកឧកញ៉ា ម៉ុង ឫទ្ធី រៀបចំ ចាត់ចែងផ្ទះចល័តទាំងនេះជូនពួកគាត់ ។
ពីចំណុចចំរាំង អគ្គនាយករងក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប លោក ម៉ុង ចាន់ថុល បានថ្លែងឱ្យដឹងថា ផ្ទះចល័តទាំង ៣០ខ្នង នឹងត្រូវរៀបចំពិធី ប្រគល់ជូនប្រជាពលរដ្ឋ នៅភូមិកែវផុស នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ ស្ថិតក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ប្រធានអាជ្ញាធរ ដោះស្រាយទំនាស់ដីធ្លី និងលោកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប ។
លោក ម៉ុង ចាន់ថុល បាន ឱ្យដឹងថា ផ្ទះចល័តទាំង ៣០ខ្នងខាងលើនេះ ត្រូវបានរៀបចំរួចហើយ នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ ស្ថិត នៅចំណុចចំរាំង ដើម្បីត្រៀមប្រគល់ឱ្យប្រជាពលរដ្ឋ ស្នាក់នៅជាបណ្ដោះអាសន្ន ទម្រាំផ្ទះរបស់ពួកគាត់ទាំង ១៧ខ្នង ជាប្រភេទផ្ទះថ្ម នឹងត្រូវកសាងចប់ នាពេលខាងមុខ ។
ជាមួយគ្នានេះ លោកអគ្គនាយករងក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប បានបន្ដថា ជាមួយនឹងការរៀបចំផ្ទះចល័តទាំង ៣០ខ្នង ខាងលើនេះ ប្រព័ន្ធទឹក ប្រព័ន្ធលូ និងប្រព័ន្ធ អគ្គិសនី បាននិងកំពុងរៀបចំជាបណ្ដើរៗ សម្រាប់បម្រើការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ។
សម្រាប់ប្រជាជន និងកូនក្មេងៗរបស់អ្នកភូមិកែវផុស ត្រូវបានលោកឧកញ៉ា ម៉ុង ឫទ្ធី បានយករថយន្តទៅដឹកប្រជាពលរដ្ឋ ទាំងនេះមកកាន់ កន្លែងស្នាក់នៅ ជាបណ្តោះអាសន្ន ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋនៅភូមិកែវផុស ចំនួន ៤៩គ្រួសារ បានទទួលយុត្ដិធម៌យ៉ាងពិតប្រាកដឡើងវិញ ពីសំណាក់ប្រមុខនៃ រាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន តាមរយៈការបញ្ជាឱ្យកាត់ដី ចំនួន ៣៥២ហិកតា ជូនប្រជាពលរដ្ឋ ព្រម ទាំងប្រកាសថា នឹងធ្វើផ្ទះថ្មទំហំ ៦គុណ១២ ម៉ែត្រ ជូនប្រជាពលរដ្ឋឡើងវិញ ដែលជាការចំណាយទាំងស្រុង របស់ គ្រួសារសម្ដេច ។
ប្រជាពលរដ្ឋទាំង ៤៩គ្រួសារ បានប្រកាសគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងបោះឆ្នោតជូន គណបក្សប្រជាជនតទៅទៀត តាមរយៈការផ្ដល់យុត្ដិធម៌ យ៉ាងពិតប្រាកដ ជូនពួកគាត់នៅក្នុងរឿងដីធ្លី ដ៏ឈឺចាប់ មួយនេះ ៕
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.